ចោរលួចម៉ូតូឃើញចាស់ពេក ទុកអាចាស់ ដូរលួចយកអាថ្មី ត្រូវជាប់អន្ទាក់សមត្ថកិច្ចក្រុងឧដុង្គម៉ែជ័យ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយបានការបញ្ជាដឹកនាំពីលោក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ និងការណែនាំពី​លោកឧត្ដមសេនីយ៍ស្នង​ការរងផែ​នការងារនគរបាលព្រហ្មទណ្ឌ​ កំ​លាំ​ងអធិ​កា​រដ្ឋាន​នគរបាលក្រុងឧដុង្គម៉ែជ័យ​ បា​នសហការស្រាវ​ជ្រា​វរ​ហូតឃាត់​បានមុខសញ្ញាលួចម៉ូតូ​ពីស្រុកពញា​ឮ​ ខេត្ដកណ្ដាល​ ។

លោកវរសេនីយ៍ទោ​ ជុន​ សូ​ឃូ​​ន​ អធិការនគរបា​លក្រុងឧដុង្គម៉ែជ័យ​ បានឱ្យដឹងថា​ ករណី​ចោរលួចម៉ូតូជនរង គ្រោះឈ្មោះ ដុំ វុទ្ធី ភេទប្រុស អាយុ២៦​ឆ្នាំ ភូ​មិដំ​ណាក់​ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ នៅចំ​ណុ​ចចិញ្ចើមផ្លូវជាតិលេ​ខ៤៤ ស្ថិតក្នុងភូមិដំណាក់ស្មា​ច់
ស​ង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ។

ជន​សង្ស័យឈ្មោះ សៀន កុសល ភេ​ទប្រុស អាយុ ៣​៩​ឆ្នាំ រស់នៅភូ​មិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុ​កព​ញាឮ ខេត្តកណ្តាល បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរង គ្រោះម៉ាក​ HONDA DREAM C125 ពណ៌​ខ្មៅ ផលិត ឆ្នាំ២០១៩ (ឡើងស៊េរីឆ្នាំ២០២២) ពាក់ផ្លាក​លេង កំព​ង់ឆ្នាំង 1I-8122។​ ដោយបន្សល់ម៉ូតូ​ ម៉ាក​ H​ONDA DREAM C1​25 ពណ៌ខ្មៅ ផលិតឆ្នាំ២០​១២​ គ្មានផ្លាកលេខ​ ជាម៉ូតូដែលជនសង្ស័យប្រាប់ថា បានលួ​ចមកពី
ខេត្ដកណ្ដា​ល​ និងបានជិះមកដល់ទឹកដីក្រុងឧុង្គម៉ែជ័យប្រទះឃេីញម៉ូតូថ្មីជាង ក៏ចុះទៅធ្វេីសកម្មភាព​លួចយកតែម្ដង។

...

ដោយបានអនុញ្ញាតសមត្ថកិច្ច នគរបា​លក្រុងឧដុង្គម៉ែ
ជ័​យបានប្រគល់ម៉ូតូ​ម៉ាក​ HONDA DRE​A​M C​1​25 ពណ៌ខ្មៅឆ្នាំ២០១៩ (ឡើ​ង​ឆ្នាំ២០២២)​ និងម៉ូតូ​ម៉ា​ក​ HOND​A DREAM C1​25 ពណ៌ខ្មៅ ឆ្នាំ​២០១​២​ គ្មានផ្លាកលេខ​ ជូនម្ចាស់ប្រេី​ប្រា​ស់វិញ​ រីឯជនសង្ស័យបាន​កសាងសំណុំរឿង​ តាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print