ជិះម៉ូតូឌុបគ្នាលឿនពេកជ្រុលទៅបុករថយន្តកំពុងបើកឆ្លងស្តុបផ្លូវបំបែកជាបួន​បណ្ដាលឲ្យរបួសធ្ងន់និងស្រាលពីរនាក់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ យុវជនពីរនាក់បានរងរបួសធ្ងន់,ស្រាល​ និងត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ​ ក្រោយពីតពួកគេជិះម៉ូតូឌុបគ្នាលឿនឆ្លងស្តុបមិនប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាក FORD TER R RITORY បើកឆ្លងស្តុបដូចគ្នាចំពាក់កណ្ដាលចំហៀងខាងស្ដាំយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង៧:៣០នាទីយប់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។។

​ តាមប្រភពព័ត៌មានបានឲ្យដឹងថា​នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក FORD TER R RITORY ពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BV-8660បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវបេតុងឆ្លងស្តុបផ្លូវបំបែកជាបួនទិសដៅពីកើតទៅលិច ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ព្រៃវែង 1l -1359 ជិះដោយយុវជន២នាក់ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ទិសដៅពីត្បូងទៅជើងឆ្លងស្តុបដូចគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តចំហៀងខាងស្តាំយ៉ាងពេញទំហឹងរងខាតសម្ភារះទាំងសងខាងយ៉ាងដំណំ និងបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់និងស្រាលបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំបន្ត។

...

​ ក្រោយកើតហេតុខាងលើដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យជុំវិញទីតាំងរួចក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកធ្វើការវាស់វែងយក រថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលឲ្យរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print