អាជ្ញាធរសមត្ថកិច្ច​រាជធានី​ភ្នំពេញ​ បង្ក្រាបទីតាំងOnline Scam ជាង២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់​ ក្នុងរយៈពេល១៥ថ្ងៃ!

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេល១៥ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបទីតាំង Online Scams ចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេស ស្នាក់នៅចំនួន ២១.១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន ៦.៦៨៣នាក់។ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ នៅក្នុងរយៈពេល១៥ថ្ងៃនេះដែរ សមត្ថកិច្ច ក៏បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៤០ករណី ផ្សេងទៀត ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន ២៨៤នាក់ ក្នុងនោះស្ត្រី ៣១នាក់ មកពី១៣សញ្ជាតិ រួមមានៈ វៀតណាម ចិន មីយ៉ានម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងសិង្ហបុរី។

...

ក្នុងចំណោមករណីបង្ក្រាបខាងលើ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១ ករណី ដែលមានមេខ្លោង និងអ្នកពាក់ព័ន្ធផ្ទាល់ជាជនជាតិចិន២២នាក់ សិង្ហបុរី០១នាក់ និងខ្មែរ០១នាក់សរុបទាំងអស់ ២៤នាក់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print