ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣ បានដាក់គ្រឿងចក្រ កាយស្តារប្រឡាយ អមផ្លូវជាតិលេខ៤ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែនជម្ពូវ័ន ដែលស្ថិតក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដេីម្បីសោភ័ណភាពទីក្រុងស្អាត និងសម្រួលចរន្តទឹកហូរបានលឿន។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានលេីកឡេីងថា ដោយសារបងប្អូនមួយចំនួនតូចនៅមិនទាន់ជួយរក្សាបរិស្ថាន អនាម័យ បោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ធ្វេីឱ្យសំរាមទាំងនោះ ហេីរ ធ្លាក់ចូលទៅក្នុងប្រឡាយទឹក ក្លាយជាកាកសំណល់ បង្កឱ្យស្ទះចរន្តទឹកហូរ ងាយនិងជន់លិចនារដូវវស្សា ។
ដោយឃេីញសំរាមពាសពេញលេីផ្ទៃទឹក នៅថ្ងៃទី២០ ខែកុម្ភៈ នេះ លោក ប៉ាងលីដា អភិបាលរងខណ្ឌក៏បានដកនាំក្រុមការងារ ក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣ ដាក់គ្រឿងចក្រកាយស្តារយកសំរាម កាកសំណល់ចេញពីប្រឡាយទឹកចេញដេីម្បីសម្រួលចរន្តទឹកហូរ និងសោភ័ណភាពទីក្រុងស្អាត។
ក្នុងនាមជាអាជ្ញាធរសូមអំពាវនាវដល់បងប្អូនទាំងអស់មេត្តាវិចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕
ដោយ៖សុខាសែនជ័យ










