អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសហការជាមួយក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣​ចុះស្តារសំរាមចេញពីប្រឡាយអមផ្លូវជាតិលេខ៤

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២៦​នេះ​ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំដោយលោក​ ប៉ាង​ លីដា​ អភិបាលរងខណ្ឌ​ និងក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣​ បានដាក់គ្រឿងចក្រ​ កាយស្តារប្រឡាយ​ អមផ្លូវជាតិលេខ៤​ នៅចំណុចមុខវិទ្យាល័យ​ ហ៊ុន​ សែនជម្ពូវ័ន​ ដែលស្ថិតក្នុងភូមិជម្ពូវ័ន១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ដេីម្បីសោភ័ណភាពទីក្រុងស្អាត​ និងសម្រួលចរន្តទឹកហូរបានលឿន​។

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានលេីកឡេីងថា​ ដោយសារបងប្អូនមួយចំនួនតូចនៅមិនទាន់ជួយរក្សាបរិស្ថាន​ អនាម័យ​ បោះចោលសំរាមគ្មានសណ្តាប់ធ្នាប់​ ធ្វេីឱ្យសំរា​មទាំងនោះ​ ហេីរ​ ធ្លាក់ចូលទៅក្នុងប្រឡាយទឹក​ ក្លាយជាកាកសំណល់​ បង្កឱ្យស្ទះចរន្តទឹកហូរ​ ងាយនិងជន់លិចនារដូវវស្សា​ ។
ដោយឃេីញសំរាមពាសពេញលេីផ្ទៃទឹក​ នៅថ្ងៃទី២០​ ខែកុម្ភៈ​ នេះ​ លោក​ ប៉ាងលីដា​ អភិបាលរងខណ្ឌក៏បានដកនាំក្រុមការងារ​ ក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣​ ដាក់គ្រឿងចក្រកាយស្តារយកសំរាម​ កាកសំណល់ចេញពីប្រឡាយទឹកចេញដេីម្បីសម្រួលចរន្តទឹកហូរ​ និងសោភ័ណភាពទីក្រុងស្អាត។

...

ក្នុងនាមជាអាជ្ញាធរសូមអំពាវនាវដល់បងប្អូនទាំងអស់មេត្តាវិចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print