Marseille តែងតាំងអតីតប្រធានក្រុមខ្លួន Beye ជាគ្រូបង្វឹកថ្មី

ចែករំលែក៖

ក្លឹបOlympique de Marseille បានតែងតាំងអតីតប្រធានក្រុមរបស់ពួកគេ លោក Habib Beye ជាគ្រូបង្វឹកក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញដោយក្លឹប Rennes នៅក្របខណ្ឌកំពូលរបស់បារាំងដូចគ្នាដោយសារមានលទ្ធផលមិនល្អ និងមានការរាយការណ៍ថាកីឡាករជាច្រើនបានចាកចេញ។

 

Beye វ័យ 48 ឆ្នាំបានលេងឱ្យ Marseille ចន្លោះឆ្នាំ 2003 និង 2007 ក្នុងអាជីពដែលរួមបញ្ចូលការលេងនៅ Newcastle United និង Aston Villa ផងដែរ។

 

ការប្រកួតដំបូងរបស់គាត់នឹងត្រូវប្រកួតក្នុងក្របខ័ណ្ឌ Ligue 1 ទល់នឹង Brest នៅថ្ងៃសុក្រ ដោយក្លឹបស្ថិតនៅលេខរៀងទីបួនក្នុងតារាងដែលតាមពីក្រោយក្រុម Lens ចំនួន 12 ពិន្ទុ។

 

Marseille បានចែកផ្លូវជាមួយអតីតគ្រូបង្វឹក Roberto De Zerbi ដោយមានការយល់ព្រមពីគ្នាកាលពីមួយសប្តាហ៍មុន បន្ទាប់ពីចាញ់ Paris St Germain 5-0 និងការចាកចេញពី Champions League ។

...

 

ពួកគេនៅតែស្ថិតក្នុងការប្រកួត Coupe de France ហើយមានការប្រកួតវគ្គ ៨ក្រុមចុងក្រោយទល់នឹង Toulouse នៅថ្ងៃទី ៤ ខែមីនា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print