ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានធ្វេីការចុះណែនាំដល់ម្ចាស់រោងចក្រកាត់ដេរមួយកន្លែងក្រោយយកកម្ទេចក្រណាត់ដាក់ក្នុងថង់រួចយកមកគចោលនៅមុខឃ្លាំងរោងចក្រ លេីចិញ្ចេីមផ្លូវធ្វេីឱ្យប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ។
ការចុះធ្វេីការណែនាំខាងលេីនេះបានធ្វេីឡេីង នៅរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដែលស្ថិតនៅភូមិព្រៃព្រីងខាងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
លោក អ៊ុំ រដ្ឋធា ក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងខាងលេី រោងចក្រកាត់ដេរករណាត់ ដោយថៅកែជាជនជាតិខ្មែរ ហេីយបានខ្ចប់កម្ទេចក្រណាត់ដាក់ក្នុងថង់ រួចយកមកចោលនៅខាងមុខរោងចក្រ លេីចិញ្ចេីមផ្លូវសាធារណ: ដែលធ្វេីឱ្យ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ។
លោក បន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានចាត់តាំងក្រុមការងារចុះទៅកន្លែងកេីតហេតុនឹងឱ្យធ្វេីការណែនាំទៅលេីម្ចាស់ទីតាំងខាងលេី បញ្ជប់សកម្មភាពនេះតទៅទៀត នឹងឱ្យប្រមូលយកចេញទៅចាក់ចោលកន្លែងចាក់សំរាមឱ្យបានត្រឹមត្រូវ។
អាជ្ញាធរអរគុណម្ចាស់ទីតាំងដែលបានចូលរួមសហការ៕ដោយ៖សុខាសែនជ័យ










