រោងចក្រកាត់ដេរមួយកន្លែងយកកម្ទេចក្រណាត់ចោលលេីចិញ្ចេីមផ្លូវគ្មានសណ្តាប់ធ្នាប់ត្រូវបានអាជ្ញាធរចុះណែនាំ

ចែករំលែក៖

ភ្នំពេញ៖​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានធ្វេីការចុះណែនាំដល់ម្ចាស់រោងចក្រកាត់ដេរមួយកន្លែងក្រោយយកកម្ទេច​ក្រណាត់ដាក់ក្នុងថង់រួចយកមកគចោលនៅមុខឃ្លាំងរោងចក្រ​ លេីចិញ្ចេីមផ្លូវធ្វេីឱ្យប៉ះពាល់ដល់បរិស្ថាន​ និងសណ្តាប់ធ្នាប់សាធារណៈ​ ។

ការចុះធ្វេីការណែនាំខាងលេីនេះបានធ្វេីឡេីង​ នៅរសៀល​ ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ នេះ​  ដែលស្ថិតនៅភូមិព្រៃព្រីងខាងជេីង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

លោក​ អ៊ុំ រដ្ឋធា​ ក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា​ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា​ ទីតាំងខាងលេី​ រោងចក្រកាត់ដេរករណាត់​ ដោយថៅកែជាជនជាតិខ្មែរ​ ហេីយបានខ្ចប់កម្ទេចក្រណាត់ដាក់ក្នុងថង់​ រួចយកមកចោលនៅខាងមុខរោងចក្រ​ លេីចិញ្ចេីមផ្លូវសាធារណ:​ ដែលធ្វេីឱ្យ​ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ​ បរិស្ថា​ន​ ។ 

លោក​ បន្តថា​ ក្រោយពីទទួលបានព័ត៌មានភ្លាម​ លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានចាត់តាំងក្រុមការងារចុះទៅកន្លែងកេីតហេតុនឹងឱ្យធ្វេីការណែនាំទៅលេីម្ចាស់ទីតាំងខាងលេី​ បញ្ជប់សកម្មភាពនេះតទៅទៀត​ នឹងឱ្យប្រមូលយកចេញទៅចាក់ចោលកន្លែងចាក់សំរាមឱ្យបានត្រឹមត្រូវ។ 

អាជ្ញាធរអរគុណម្ចាស់ទីតាំងដែលបានចូលរួមសហការ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print