ប្រមូលបានក្មេងទំនើងសំបុកធំនៅស្រុកថ្ពង ដែលបង្ហោះសារឌឺដងតាមបណ្ដាញសង្គមយកមកអប់រំ

ចែករំលែក៖

ខេត្តកំព​ង់ស្ពឺ÷ ស្រុកថ្ពងបានឱ្យដឹងនៅថ្ងៃទី ២១ ខែកុម្ភៈនេះថា កំលាំងមានសមត្ថកិច្ចនគរ​បាល​ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង​ ស្រាវជ្រាវនិងឈានទៅឃាត់បានក្រុមក្មេងទំនេី​ង​ ដែលបង្ហោះ​ខ្លឹមសារតាមរយៈប​ណ្ដាញសង្គមក្នុងចេតនា​បង្កហេតុ​ដល់គូរភាគីម្ខាងទៀ​ត​៖​

​ (១)-​ គណនី​ ហ្វេសបុក​ ឈ្មោះ​ មិថុនា​ បានបង្ហោះខ្លឹមសារ​ “​ បេីមិនចង់ងាប់កុំប៉ះក្មេងត្រពាំងត្រោក​ ”

​ (២)-​ គណនី​ ហ្វេសបុក​ ឈ្មោះ​Pao​ បានបង្ហោះខ្លឹមសារ​ “​ បេីស្រលាញ់ជិវិតកុំប៉ះត្បែងជាប់​ ”

​ (៣)-​ គណនី​ ហ្វេសបុក​ ឈ្មោះ​BA​ បានបង្ហោះខ្លឹមសារ​ “​ បេីស្រលាញជីវិតកុំប៉ះក្មេងវត្ដត្បែង​ ”

​ (៤)-​ គណនី​ ហ្វេសបុក​ RAVI​បានបង្ហោះខ្លឹមសារ​ “​ បេីចង់រស់កុំមកភូមិត្រាញវែង​ ”

​ (៥)​-​ គណនី​ ហ្វេសបុក​ ឈ្មោះ​O​GBaZZ​ ដែលបានបង្ហោះខ្លឹមសា​រ​ “​ បេីចង់មានជីវិតកុំចូលភូមិឡ​ ”

​លោកវរសេនីយ៍ឯក​ ហ៊ុន​ សុខហុន​ អធិការនគរបាល​ស្រុ​កថ្ព​ង​ បញ្ជាឲ្យលោកវរសេនីយ៍​ទោ​ ហ៊ុន​ សុខពិសិដ្ឋ​ អធិការរង​ ទទួ​លផ្នែកព្រហ្មទណ្ឌ​ ចុះស​ហការបង្រ្កាប​ ឃាត់បានក្រុមក្មេងទំនេីងជាច្រេីន​នាក់​ យកមកថតរូបនៅដងទង់ជាតិនិងឱ្យធ្វេីកិច្ចស​ន្យានៅអធិការដ្ឋាននគរបាលស្រុកថ្ពង​រួចបានឲ្យវិលត្រឡប់ទៅគេហដ្ឋានវិញ​ ៖
​ (១)-ឈ្មោះ​ ម៉ៅ​ វុទ្ធី​ ភេទប្រុសអាយុ​ ១៧ឆ្នាំ​ មុខរបរ​ គ្មាន
​ (២)-ឈ្មោះ​ មេន​ សុគាភេទប្រុស​ អាយុ១៨ឆ្នាំ
​ (៣)-ឈ្មោះ​ វ៉ាត​ រ៉ាវី​ ភេទប្រុសអាយុ១៨ឆ្នាំ​ អ្នកទាំង៣រស់នៅភូមិត្រពាំងត្រោកឃុំប្រាំបីមុមស្រុកថ្ពង
​ (៤)-ឈ្មោះ​ ថា​ សុខឡាង​ ភេទប្រុស​ អាយុ១៩ឆ្នាំ
​ (៥)-ឈ្មោះ​ គឿន​ សុគាន់​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ទាំង២​ រស់នៅភូមិត្បែងប្រជាប់ឃុំប្រាំបីមុមស្រុកថ្ពង
​ (៦)-ឈ្មោះ​ ជៀម​ ថៃ​ ភេទប្រុស​ អាយុ២៥ឆ្នាំ
​ (៧-ឈ្មោះ​ ហុឺន​ វន​ ភេទប្រុស​ អាយុ២៣ឆ្នាំ
​ (៨)-ឈ្មោះ​ ទ្រា​ង​ ភារម្យ​ ភេទប្រុស​ អាយុ១៩ឆ្នាំ
​ (៩)-ឈ្មោះ​ រីម​ នរៈ​ ភេទប្រុស​ អាយុ២៣​ឆ្នាំ​ អ្នកទាំង៤រស់នៅភូមិឡ​ ឃុំប្រាំបីមុម​ ស្រុកថ្ពង​
​ (១០)-ឈ្មោះ​ អម​ ង៉េង​ ភេទប្រុ​ស​ អាយុ១៣ឆ្នាំ​ នៅភូមិស្វាយឃុំយាអង្គ​ ស្រុកថ្ពង​

...

ដោយទទួលបានការអនុញ្ញាតពីលោកអភិបាលស្រុកថ្ពង​ និងការអនុញ្ញាត​ពីលោកអធិការនគរបាលស្រុក​ផ្នែកព្រហ្មទ​ណ្ឌ បានអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអ​ប់រំទូន្មានប្រៀនប្រដៅឱ្យកូន​ៗ​ត្រូវតែខិតខំរៀន​សូត្រនិងចូលរៀនឱ្យបានគ្រប់ម៉ោងដោយបញ្ឈប់សកម្មភាពប្រេីប្រាស់បណ្ដាញសង្គមលេីផ្លូវខុស​ ពិសេ​សការ​បង្ហោះនូវខ្លឹមសារដែលជាសម្ដី​អសីលធម៌នៅ​ក្នុ​ងសង្គម​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print