ទូតអាមេរិកប្រចាំកម្ពុជា សូមស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន!

ចែករំលែក៖

ភ្នំពេញ ៖ ទូតអាមេរិកប្រចាំកម្ពុជា សូមស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន! សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះថា ៖ យើងខ្ញុំសូមស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។ ដោយផ្អែកលើការយកចិត្តទុកដាក់របស់រដ្ឋបាលយើងទៅលើកិច្ចការទូតសេដ្ឋកិច្ច និងពាណិជ្ជកម្ម យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការលើកឡើងអំពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមានតម្លៃប្រមាណ ៣,២៤ ពាន់លានដុល្លារ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត។ កិច្ចព្រមព្រៀងនេះ បានផ្ដល់ឱ្យដៃគូរបស់យើងនូវឧត្តមភាពរបស់អាមេរិកផ្នែក នវានុវត្តន៍អាកាសចរណ៍ ព្រមទាំងជួយគាំទ្រដល់ការបង្កើតការងារដែលមានគុណភាពខ្ពស់ប្រមាណជាង ១២,០០០ កន្លែង សម្រាប់កម្មករនិយោជិតអាមេរិក ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print