អភិបាលខេត្ត​ស្ទឹងត្រែង​៖​ ការប្រឌិតរឿងរបស់ម្ចាស់អាខោន​ ហ្វេសប៊ុក​ Bong Leang បង្ហោះថាមានករណីប្លន់ផ្ទះគ្រួសាររបស់គាត់​ គឺប៉ះពាល់ដល់ការខិតខំប្រឹងប្រែង និងកិត្តិយសប្រជាជនខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ លោក​ ស​រ​ សុពុត្រា​ អភិបាលខេត្ត​ស្ទឹងត្រែង​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្លូវការ​របស់​លោកថា៖​ ប្អូនមានដឹងថាការប្រឌិតរឿងបែបនេះឡើង ប៉ះពាល់កម្រិតណាដល់ការខិតខំប្រឹងប្រែង និងកិត្តិយសប្រជាជនខេត្តស្ទឹងត្រែងយើងទេ។ នេះចេះការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញយើងរកឃើញ បើរកមិនឃើញទេ ខេត្តយើងនឹងជាប់ឈ្មោះមិនល្អពីអសន្តិសុខសង្គមជាក់ជាមិនខាន។ កោតតែភរិយាប្អូន ចេះនឹកឃើញធ្វើទៅរួច។

គួរ​ជម្រាប​ថា​ បន្ទាប់​ពី​ម្ចាស់អាខោនហ៊េ្វសប៊ុកឈ្មោះ​ Bong Leang បានបង្ហោះរូបភាពហើយសរសេរខ្លឹមសារដែរមានដូចខាងក្រោមថាមានករណីប្លន់ផ្ទះគ្រួសាររបស់គាត់។ 

ក្រោយ​មកម្ចាស់​អាខោនរូបនេះ​ បានបង្ហោះ​ទទួល​ស្គាល់​ពី​ការ​ប្រឌិត​រឿង​របស់ខ្លួន​ ដោយ​សរសេរ​ខ្លឹមសារថា៖​ ខេត្ត​ស្ទឹងត្រែង​ ខ្ញុំបាទជាម្ចាស់អាខោនហ៊េ្វសប៊ុកឈ្មោះBong Leang បានបង្ហោះរូបភាពហើយសរសេរខ្លឹមសារដែរមានដូចខាងក្រោមថាមានករណីប្លន់ផ្ទះគ្រួសាររបស់ខ្ញុំបាទគឺជារឿងមិនពិតទេតាមពិត​ គឺជារឿងភរិយារបស់ខ្ញុំបាទប្រឌិតឡើងមកទេទាំងខ្ញំបាទពុំបានដឹងក៍ចេះតែបង្ហោះធើ្វអោយមានរឿងភណ្ឌច្រឡំចុងក្រោយក៏សូមអភ័យទោសដល់ប្រជាពលរដ្ធនៅក្នងខេត្តស្ទឹងត្រែងទាំងអស់សូមមេតា្តយោគយល់អធ្យាស្រ័យដែលខ្ញុំបាទចេះតែបង្ហោះជាចុងក្រោយក៏សូមអភ័យទោសដល់លោកពូអភិបាលខេត្តស្ទឹងត្រែង នឹងបងៗកងរាជអាវុធហត្ថ ក៏ដូចជាប្រជាពលរដ្ធក្នុងខេត្តស្ទឹងត្រែងកុំយល់ច្រលំទៀត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print