ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ ប្អូនមានដឹងថាការប្រឌិតរឿងបែបនេះឡើង ប៉ះពាល់កម្រិតណាដល់ការខិតខំប្រឹងប្រែង និងកិត្តិយសប្រជាជនខេត្តស្ទឹងត្រែងយើងទេ។ នេះចេះការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញយើងរកឃើញ បើរកមិនឃើញទេ ខេត្តយើងនឹងជាប់ឈ្មោះមិនល្អពីអសន្តិសុខសង្គមជាក់ជាមិនខាន។ កោតតែភរិយាប្អូន ចេះនឹកឃើញធ្វើទៅរួច។
គួរជម្រាបថា បន្ទាប់ពីម្ចាស់អាខោនហ៊េ្វសប៊ុកឈ្មោះ Bong Leang បានបង្ហោះរូបភាពហើយសរសេរខ្លឹមសារដែរមានដូចខាងក្រោមថាមានករណីប្លន់ផ្ទះគ្រួសាររបស់គាត់។
ក្រោយមកម្ចាស់អាខោនរូបនេះ បានបង្ហោះទទួលស្គាល់ពីការប្រឌិតរឿងរបស់ខ្លួន ដោយសរសេរខ្លឹមសារថា៖ ខេត្តស្ទឹងត្រែង ខ្ញុំបាទជាម្ចាស់អាខោនហ៊េ្វសប៊ុកឈ្មោះBong Leang បានបង្ហោះរូបភាពហើយសរសេរខ្លឹមសារដែរមានដូចខាងក្រោមថាមានករណីប្លន់ផ្ទះគ្រួសាររបស់ខ្ញុំបាទគឺជារឿងមិនពិតទេតាមពិត គឺជារឿងភរិយារបស់ខ្ញុំបាទប្រឌិតឡើងមកទេទាំងខ្ញំបាទពុំបានដឹងក៍ចេះតែបង្ហោះធើ្វអោយមានរឿងភណ្ឌច្រឡំចុងក្រោយក៏សូមអភ័យទោសដល់ប្រជាពលរដ្ធនៅក្នងខេត្តស្ទឹងត្រែងទាំងអស់សូមមេតា្តយោគយល់អធ្យាស្រ័យដែលខ្ញុំបាទចេះតែបង្ហោះជាចុងក្រោយក៏សូមអភ័យទោសដល់លោកពូអភិបាលខេត្តស្ទឹងត្រែង នឹងបងៗកងរាជអាវុធហត្ថ ក៏ដូចជាប្រជាពលរដ្ធក្នុងខេត្តស្ទឹងត្រែងកុំយល់ច្រលំទៀត៕ដោយ៖តារា










