ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗចំណែកមនុស្សប្រុសស្រី៤នាក់ទៀតបានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នា ហេីយបានដួលចូលក្រោមរថយន្តកុងតឺន័រ កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខវត្តអរុនវតី ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1MH 3189 ជិះដោយយុវជន៣នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KK 4611 បេីកបរដោយយុវជនម្នាក់ឌុបនារីម្នាក់ធ្វេីដំណេីរឆ្លងផ្លូវចេញពីវត្តអរុនវតី ហេីយក៏បានដាក់ដៃចង្កូតគ្នាដួលទៅនិងថ្នល់ ភ្លាមនោះមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ត្រួយចេក ពាក់ស្លកលេខភ្នំពេញ3E 6131 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចក៏បានកិនបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ចំណែកមនុស្សប្រុសស្រី៤នាក់ទៀតបានរងរបួសធ្ងន់ស្រាល។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងអូសយកម៉ូតូទាំង២គ្រឿងនិងរថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ ចំណែកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីរីឯអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕
ដោយ៖សុខាសែនជ័យ










