ម៉ូតូ២គ្រឿងជិះទាក់ដៃចង្កូតគ្នាដួលចូលក្រោមរថយន្តកុងតឺន័រកិនស្លាប់ម្នាក់របួសប្រុសស្រី៤នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗចំណែកមនុស្សប្រុសស្រី៤នាក់ទៀតបានរងរបួសធ្ងន់​ស្រាល​ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នា​ ហេីយបានដួលចូលក្រោមរថយន្តកុងតឺន័រ​ កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ មុខវត្តអរុនវតី​ ស្ថិតនៅភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌ​ពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1MH 3189 ជិះដោយយុវជន៣នាក់​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1KK 4611 បេីកបរដោយយុវជនម្នាក់ឌុបនារីម្នាក់ធ្វេីដំណេីរឆ្លងផ្លូវចេញពីវត្តអរុនវតី​ ហេីយក៏បានដាក់ដៃចង្កូតគ្នាដួលទៅនិងថ្នល់​ ភ្លាមនោះមានរថយន្តកុងតឺន័រមួយគ្រឿង​ ពណ៌ត្រួយចេក​ ពាក់ស្លកលេខភ្នំពេញ3E 6131 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចក៏បានកិនបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗ​ ចំណែកមនុស្សប្រុសស្រី៤នាក់ទៀតបានរងរបួសធ្ងន់ស្រាល។

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងអូសយកម៉ូតូទាំង២គ្រឿងនិងរថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ​ ចំណែកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីរីឯអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print