បង្ក្រាបករណីលួចឆ្លងដែន និងរហូតដល់ទំនិញគេចពន្ធក្នុងស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បទល្មើសតាមខ្សែបន្ទាត់ព្រំដែន មិនថាជាការលួចឆ្លងដែនខុសច្បាប់ ឬការចរាចរទំនិញគេចពន្ធនោះទេ នៅតែត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមបង្ក្រាបយ៉ាងក្តៅគគុក។ ជាក់ស្តែងក្នុងថ្ងៃតែមួយ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ សមត្ថកិច្ចសម្រេចបានលទ្ធផលសំខាន់ៗចំនួន ២ ករណី៖

ករណីទី១៖ ឃាត់ខ្លួនជនជាតិចិន ០៧ នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ
នៅវេលាម៉ោង ១:១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសង្កែ (វរៈ ៨១៥) ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុក ចិន្តា នាយរងប៉ុស្តិ៍ បានសហការជាមួយកងកម្លាំងពាក់ព័ន្ធ បង្ក្រាបបានជនជាតិចិនចំនួន ០៧ នាក់ (ស្រី ០១ នាក់) នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។
វត្ថុតាងដែលដកហូតបានរួមមាន ទូរស័ព្ទដៃសរុប ១៦ គ្រឿង៖
iPhone ចំនួន ១០ គ្រឿង
Huawei ចំនួន ០២ គ្រឿង
Oppo ចំនួន ០៣ គ្រឿង
Honor ចំនួន ០១ គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំឯកសារ ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។
ករណីទី២៖ បង្ក្រាបបារីគេចពន្ធ ២៣ ការ៉ុង
ក្រៅពីការឃាត់ខ្លួនមនុស្ស កម្លាំងសមត្ថកិច្ចក៏បានបន្តយុទ្ធនាការទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ផងដែរ។ សមត្ថកិច្ចបានដកហូតបាន បារីចំនួន ២៣ ការ៉ុង ដែលបម្រុងចរាចរឆ្លងដែន។ ទោះជាយ៉ាងណា ក្នុងប្រតិបត្តិការនេះ ក្រុមអ្នករត់ពន្ធបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែវត្ថុតាងនៅនឹងកន្លែង។
កងកម្លាំងនគរបាលជាតិ នៅតែបន្តរឹតបន្តឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងបង្ការរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print