ភ្នំពេញ ៖ សូមស្វែងយល់ពីចំនួនបង់ផាកពិន័យ ពេលបើកហួសល្បឿនកំណត់។
បើយោងតាម មាត្រា៧ ក្នុងអនុក្រឹត្យស្តីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អនក្របក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ត្រូវបានកំណត់ដូចខាងក្រោម៖
១.លើសល្បឿនចាប់ពី ១ ដល់ ១៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១២០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ២២៥.០០០៛
២.លើសល្បឿនចាប់ពី ២០ ដល់ ២៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១៥០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣០០.០០០៛
៣.លើសល្បឿនចាប់ពី ៣០ ដល់ ៣៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១៨០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣៧៥.០០០៛
៤.លើសល្បឿនចាប់ពី ៤០ Km/h ឡើងទៅ ពិន័យចំពោះយានយន្តធុនស្រាល ៣០០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៦២៥.០០០៛
*ឧទាហរណ៍ ចំពោះយានយន្តបើកបរក្នុងល្បឿន ១២៩ Km/h មានន័យថា យានយន្តល្មើសនោះ លើសល្បឿន ៣៩ Km/h ត្រូវពិន័យចំពោះយានយន្តធុនស្រាល ១៨០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣៧៥.០០០៛ ! «ចូលរួមគោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ! » ៕
ដោយ ៖ សិលា










