ប្រទេសចិន ៖ នៅថ្ងៃទី ២៣ ខែ កុម្ភៈ អ្នក សារព័ត៌មាន ទទួល បានព័ត៌មានពី អគ្គនាយក ដ្ឋាន គ្រប់គ្រង គមនាគមន៍ នៃ ក្រសួង សន្តិសុខ សាធារណៈរបស់ប្រទេស ចិន បានឱ្យ ដឹង ថា ក្នុងវិស្សមកាល បុណ្យ ចូលឆ្នាំថ្មី ចិននេះ មាន អ្នក ធ្វើ ដំណើរ ច្រើន លំហូរអ្នកដំណើរសរុប និង លំហូរអ្នកដំណើរក្នុង មួយ ថ្ងៃតាម ផ្លូវ គោកនៅទូទាំងប្រទេស សុទ្ធតែ បាន បំបែក កណត់ ត្រា ថ្មី ក្នុង ប្រវតិ្តសាស្ត្រ។ គិត រហូត ដល់ ម៉ោង ១៨ រសៀល ថ្ងៃទី ២៣ ខែ កុម្ភៈ គមនាគមន៍ ផ្លូវ គោក នៅទូទាំង ប្រទេស ចិនមានភាពនឹង នរ និង ប្រកប ដោយ សណ្តាប់ធ្នាប់ ដោយមិនមានទទួល បាន ការ រាយការណ៍ អំពី ករណី គ្រោះ ថ្នាក់ ចរាចរណ៍ធំ នៅឡើយ ។
វិស្សមកាល បុណ្យ ចូលឆ្នាំថ្មី ចិនជិ តនឹង បញ្ចប់ តាម ការ ប៉ាន់ប្រមាណ ពីបច្ចុប្បន្ន នេះ ដល់ មុន និ ងក្រោយ បុណ្យសែននំអ៊ី លំហូរ អ្នក ដំណើរ និង លំហូរ រថយន្ត ត្រឡប់ ទៅទីក្រុង វិញនៅតែ នឹងរក្សា កម្រិត ខ្ពស់ ដដែល អគ្គនាយក ដ្ឋាន គ្រប់គ្រង គមនាគមន៍ នៃ ក្រសួង សន្តិសុខ សាធារណៈធ្វើការដាស់តឿនដល់ អ្នក បើក រថយន្ត ទាំងឡាយឲ្យ យក ចិត្ត ទុក ដាក់ ខ្លាំង ចំពោះអាកាសធាតុ និង ស្ថានការណ៍ ផ្លូវ មិនត្រូវបើកបរហួសល្បឿនកំណត់ និងបើកបរក្នុងស្ថានភាពងងុយដេក៕
ប្រភព ៖ (CCFR)










