ប្រធានាធិបតី Trump ពិចារណាការវាយប្រហារតាមអាកាសលើអុីរ៉ង់ ដោយរង់ចាំការវាយតម្លៃពីបេសកជនពិសេស

ចែករំលែក៖

ការសម្រេចចិត្តរបស់ប្រធានាធិបតី Donald Trump អំពីថា តើត្រូវបញ្ជាការវាយប្រហារតាមអាកាសប្រឆាំងនឹងអុីរ៉ង់ឬអត់ ត្រូវបានគេជឿថាអាស្រ័យយ៉ាងខ្លាំងទៅលើការវាយតម្លៃរបស់បេសកជនពិសេសរបស់គាត់ទាក់ទងនឹងលទ្ធផលនៃការចរចានុយក្លេអ៊ែរជាមួយអុីរ៉ង់។

យោងតាមប្រភពព័ត៌មាន ការសម្រេចចិត្តរបស់ប្រធានាធិបតី Trump លើថាតើត្រូវបញ្ជាការវាយប្រហាេតាមអាកាសប្រឆាំងនឹងអុីរ៉ង់ឬអត់ នឹងអាស្រ័យយ៉ាងខ្លាំងទៅលើការវាយតម្លៃរបស់បេសកជនពិសេសជិតស្និទ្ធពីររូបរបស់គាត់គឺ Steve Witkoff និង Jared Kushner ទាក់ទងនឹងថា តើទីក្រុងតេអេរ៉ង់កំពុងពន្យារពេលកិច្ចព្រមព្រៀងដើម្បីបោះបង់ចោលសមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនឬអត់។
បច្ចុប្បន្ននេះ ប្រធានាធិបតី Trump មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយលើលទ្ធភាពនៃការធ្វើការវាយប្រហារតាមអាកាសនៅឡើយទេ ខណៈដែលរដ្ឋបាលសហរដ្ឋអាមេរិកកំពុងរង់ចាំសំណើចុងក្រោយរបស់អុីរ៉ង់នៅសប្តាហ៍នេះ មុនអ្វីដែលត្រូវបានពិពណ៌នាថាជា “កិច្ចខិតខំប្រឹងប្រែងចុងក្រោយ” នៅក្នុងការចរចាដែលគ្រោងធ្វើនៅថ្ងៃទី 26 ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ (ស្វីស)។
ការចរចាទាំងនេះនឹងត្រូវដឹកនាំដោយ លោកSteve Witkoff និងលោក Jared Kushner។ ការវាយតម្លៃរបស់បេសកជនពិសេសទាំងពីរអំពីការរំពឹងទុកសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ ត្រូវបានគេជឿថាមានឥទ្ធិពលដោយផ្ទាល់ទៅលើការគណនារបស់លោក Trump។ យោងតាមប្រភពព័ត៌មាន លោក Trump បានប្រាប់ទីប្រឹក្សាថា លោកកំពុងពិចារណាលើការវាយប្រហារតាមអាកាសមានកំណត់ ដើម្បីដាក់សម្ពាធលើអុីរ៉ង់ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ ប្រសិនបើវិធានការនេះបង្ហាញថាគ្មានប្រសិទ្ធភាព លោកមិនច្រានចោលការពង្រីកយុទ្ធនាការយោធាទ្រង់ទ្រាយធំ ដែលមានគោលបំណងផ្លាស់ប្តូររបបនៅអុីរ៉ង់នោះទេ។
មន្ត្រីអាមេរិកម្នាក់បាននិយាយនៅថ្ងៃទី 23 ខែកុម្ភៈថា លោក Witkoff គឺជាទីប្រឹក្សាម្នាក់ដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងការផ្តល់ដំបូន្មានដល់ប្រធានាធិបតី Trump អំពីវិធីសាស្រ្តរបស់លោកចំពោះអុីរ៉ង់ ហើយបានចូលរួមក្នុងកិច្ចប្រជុំទាំងអស់ដែលទាក់ទងនឹងបញ្ហានេះ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print