អតីតឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិកត្រូវបានចាប់ខ្លួនដោយសារជាប់សង្ស័យពីសំណុំរឿងEpstein

ចែករំលែក៖

អន្តរជាតិ ៖ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយផ្នែកប៉ូលីសទីក្រុងឡុងដ៍នៅថ្ងៃទី២៣ខែកុម្ភៈបានឱ្យដឹងថា លោកPeter Mandelson អតីតឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិកត្រូវបានចាប់ខ្លួននៅថ្ងៃដដែលដោយជាប់សង្ស័យពីបទ “ការប្រព្រឹត្តខុសក្នុងពេលកាន់មុខតំណែងសាធារណៈ”។

 

បន្ទាប់ពីការចេញផ្សាយឯកសារជាង៣លានទំព័រទាក់ទងនឹងសំណុំរឿងEpsteinដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកនៅចុងខែមករា គ្រប់មជ្ឈដ្ឋាននៃប្រទេសអង់គ្លេសមាន”ការភ្ញាក់ផ្អើលយ៉ាងខ្លាំង”ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងលោកMandelsonនិងលោកJeffrey Epsteinមហាសេដ្ឋីអាមេរិកដែលបានទទួលមរណភាព។ ប៉ូលីសអង់គ្លេសបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌចំពោះលោកMandelsonនៅថ្ងៃទី៣នៃខែនេះ ដោយចោទប្រកាន់គាត់ពីបទប្រព្រឹត្តខុស ដូចជាការបែកធ្លាយព័ត៌មានទីផ្សារដ៏រសើបក្នុងអំឡុងពេលរទទួលបន្ទុកមុខតំណែងសាធារណៈ ។

 

ការកើតមានភាពរកាំរកូសនៃមជ្ឈដ្ឋានមតិសាធារណៈដែលបង្កឡើងដោយរឿងអាស្រូវMandelsonបានបណ្តាលឱ្យឥស្សរជនសំខាន់ៗបីរូបដែលជិតស្និទ្ធនឹងលោកStarmerលាលែងពីមុខតំណែងជាបន្តបន្ទាប់៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print