Pacquiao និង Mayweather ឯកភាពប្រកួតសងសឹកជាផ្លូវការឡើងវិញ

ចែករំលែក៖

អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Manny Pacquiao និង Floyd Mayweather Jr. បានឯកភាពប្រកួតផ្លូវកាដើម្បីសងសឹកឡើងវិញ នៅខែកញ្ញា ខាងមុខនេះ។

 

Pacquiao អាយុ 47 ឆ្នាំ និង Mayweather អាយុ 48 ឆ្នាំ នឹងប្រកួតនៅ Sphere ក្នុងទីក្រុង Las Vegas នៅថ្ងៃសៅរ៍ ទី 19 ខែកញ្ញា ហើយការប្រកួតនឹងផ្សាយផ្ទាល់តាម Netflix។

 

Mayweather អតីតជើងឯកពិភពលោក បានប្រកាសកាលពីសប្ដាហ៍មុនថា លោកនឹងត្រឡប់មកប្រកួតវិញ ជាលើកទី 4 បន្ទាប់ពីចូលនិវត្តន៍។ នេះនឹងជាការប្រកួតវិជ្ជាជីវៈលើកដំបូងរបស់លោក ចាប់តាំងពីឈ្នះ Conor McGregor នៅទឹកទី 10 កាលពីឆ្នាំ 2017។

 

Pacquiao បានចូលនិវត្តន៍នៅឆ្នាំ 2021 ដើម្បីផ្តោតលើអាជីពនយោបាយ ប៉ុន្តែបានត្រឡប់មកសង្វៀនវិញកាលពីខែកក្កដាឆ្នាំមុន ដើម្បីប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ WBC welterweight កីឡាករ Mario Barrios ដែលបានរក្សាខ្សែក្រវាត់បន្ទាប់ពីលទ្ធផលស្មើ។

 

Pacquiao និង Mayweather បានជួបគ្នាលើកដំបូងនៅឆ្នាំ 2015 ក្នុងការប្រកួតដែលត្រូវបានហៅថា “Fight of the Century” និងនៅតែជាការប្រកួតរកចំណូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់។ នៅពេលនោះ Mayweather បានឈ្នះដោយពិន្ទុជាឯកច្ឆន្ទនៅ Las Vegas។

 

មិនទាន់មានព័ត៌មានច្បាស់ថា ការប្រកួតសងសឹកនេះនឹងធ្វើប៉ុន្មានទឹក ឬនៅប្រភេទទម្ងន់ណានោះទេ។

 

Mayweather មានកំណត់ត្រាឈ្នះ 50 ប្រកួត មិនដែលចាញ់ (50-0) ក្នុងការប្រកួតវិជ្ជាជីវៈ ដោយ 27 ប្រកួតឈ្នះដោយផ្តួលដៃគូឱ្យសន្កបើ។ បន្ទាប់ពីចូលនិវត្តន៍ឆ្នាំ 2017 លោកបានចូលរួមការប្រកួតបង្ហាញ (exhibition) ជាច្រើន ហើយគ្រោងប្រកួតជាមួយ Mike Tyson នៅឆ្នាំនេះផងដែរ។

 

Tyson អតីតម្ចាស់ខ្សែក្រវាត់ទំងន់ថ្ងន់ពិភពលោក បានត្រឡប់មកប្រកួតវិញក្រោយចូលនិវត្តន៍ 19 ឆ្នាំ ហើយបានចាញ់ក្នុងការប្រកួតចម្រូងចម្រាសជាមួយ Jake Paul កាលពីខែវិច្ឆិកា។

...

ការប្រកួតរវាង Pacquiao និង Mayweather នៅឆ្នាំ 2015 បានបង្កើតកំណត់ត្រា ចំណូលសំបុត្រផ្ទាល់ 72 លានដុល្លារ នៅ MGM Grand Garden Arena៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print