សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើងអាណត្តិថ្មីត្រូវបានបោះឆ្នោតជ្រើសរើស

ចែករំលែក៖

អន្តរជាតិ ៖ យោងតាមការផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន កណ្តាល របស់ កូរ៉េខាង ជើង កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ បានឱ្យ ដឹង ថា ថ្ងៃទី២៣ ខែ កុម្ភៈ កិច្ចប្រជុំ ពេញអង្គ បើក ទូលាយលើក ទីមួយ នៃគណៈកម្មាធិការកណ្តាលអាណត្តិទី៩ នៃគណបក្ស ពលករ កូរ៉េ ខាង ជើង បាន រៀបចំធ្វើ នៅទីចាត់ ការ ទូទៅ នៃ គណៈកម្មាធិការកណ្តាល ដែល បាន បោះឆ្នោត ជ្រើស រើស និង បង្កើត ឡើង គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស ពលករ កូរ៉េ ខាង ជើងអាណត្តិថ្មី ដែល ដឹក នាំ ដោយ លោក គីម ជុងអ៊ុន អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិម បក្ស ពលករ កូរ៉េ ខាង ជើង និង ការិយាល័យនយោបាយអាណត្តិថ្មី ។

តាម ការ ផ្សាយ ដំណឹង ឱ្យ ដឹង ថា កិច្ច ប្រជុំ ពេញ អង្គ លើក នេះ បាន បោះឆ្នោត ជ្រើសរើស លេខា នៃ គណៈកម្មាធិការមជ្ឈិម បក្ស ព្រម ទាំង បាន បង្កើតការិយាល័យ លេខា ធិការ ។ ក្រៅពីនេះ កិច្ច ប្រជុំ ពេញ អង្គ លើក នេះក៏បាន បោះឆ្នោត ជ្រើសរើស និង បង្កើត ឡើង គណៈគម្មាធិការ យោធា មជ្ឈិម បក្ស និង គណៈកម្មាធិការត្រូត ពិនិត្យ មជ្ឈិម បក្ស ទៀត ផង៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print