ចេញធ្វើសកម្មភាពប្លន់,ជួបនគរបាលតាមផ្លូវកាប់បណ្ដាលឲ្យរបួសធ្ងន់ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីរសៀលថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញវេលាម៉ោង១៦ និង ៣០នាទី តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងការបញ្ជាដឹកនាំរបស់លោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកថ្មគោល លោកវរសេនីយ៍ឯកសេង លុច អធិការនគរបាលស្រុក និងលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល សហការគ្នាបង្រ្កាបនាំខ្លួនក្មេងទំនើងដែលបង្កហិង្សាបណ្តាលឱ្យរបួសសមត្ថកិច្ចនគរបាលម្នាក់ដោយនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលនោះគឺឈ្មោះ ហួត ចាន់រ៉ា ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ ដំបង ។

សូមបញ្ជាក់ជូនថា កាលពីយប់ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ០១និង ៤៨នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ខែ កុម្ភៈ ឆ្នាំ ២០២៦ ក្នុងពេលដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រុន ស្រុកថ្មគោលចុះល្បាតក្នុងមូលដ្ឋា​នបានប្រទះនឹងម៉ូតូ០១គ្រឿងជិះ គ្នា​០៣​ នាក់ក្នុងស្ថានភាពគួរឱ្យសង្ស័យ ត្បិតពួកគេជិះគេចពីរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច ទើបកម្លាំងជិះតាមពី​ក្រោយបំណងឱ្យឈប់ ប៉ុន្តែមិននឹក ស្មានថាពួកគេគឺជាមុខសញ្ញាល្មើស គេបានដកកាំបិតកាប់មកលើ​សមត្ថកិច្ចនគរបាលកំពុងបេីកម៉ូតូបណ្តាលឱ្យរងរបួស(របួសដៃ) ហេីយជិះគេចខ្លួនពី កន្លែងកើតហេតុ រីឯមន្រ្តីរងរបួសគឺលោកព្រិន្ទបាលទោម៉ែន ចាន់ដារិទ្ធិ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រុនត្រូវបាននាំទៅសង្រ្គោះព្យា​បាលនៅមន្ទីរពេទ្យ ។ ភ្លាមៗលោកឧត្តមសេនីយ៍ទោស្នងការបានចាត់ក្រុម ការងារទៅសួរសុខទុក្ខនិងនាំយកថវិកា ទៅប្រគល់ជូនដល់មន្ទីរ ពេទ្យ ជា​ការ​លើកទឹកចិត្ត ។

តាមរយៈការស្រាវជ្រាវ ទើបសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការបង្រ្កាបឃាត់ ខ្លួនជនសង្ស័យ ដែលតាមរយៈការ​សាកសួរគេបានសារភាពថា ពិតជាបានធ្វើសកម្មភាព កាប់ទៅលើសម​ត្ថកិច្ចនគរបាលកាលពីយប់កើតហេតុនោះប្រាដកមែន គឺពេលដែលពួកគេទាំង០៣នាក់ជិះម៉ូតូប៉ងដេីរធ្វេីសកម្មភាពកាប់ ប្លន់ម៉ូតូតាមផ្លូវនៅ​ពេល​យប់ក៏ជួបសមត្ថកិច្ចទេីបគេធ្វេីបែប​នេះដេីម្បីរំដោះខ្លួន។

...

នៅពេលនេះសមត្ថកិច្ចកំពុងតាម ប្រម៉ាញ់បក្សពួកចំនួន ០២នាក់ទៀត ដែ​លគេចខ្លួនតែសមត្ថកិច្ចមានសាវតាជាតិគ្រប់គ្រាន់អស់ហើយ ទោះបីពួកអ្នករត់ទៅទីណាក៏រត់មិនរួចពីសំ​ណា​ញ់ច្បាប់ដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print