នគរបាលស្រុកសំពៅ​លូនបង្រ្កាបឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនចំ៤នាក់ក្នុងបទល្មើសជាក់​ស្តែង

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២៦

វេ​លា​ម៉ោង១១និង១០នាទីនៅចំណុចក្រុម​ទី០៨ភូមិ
ទួលក្រសាំង ឃុំសិរីមាន​ជ័យ ស្រុកសំពៅលូន ខេត្ត​បាត់​ដំបង ស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលទិសដឹក នាំរបស់លោក ឧត្ត​មសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងនិងដោយបានការសម្រប​សម្រួ​លលើនីតិវិធី ពីលោក មាស ច័ន្ទពិ​សិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសា​លាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរ​បាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិ​ការដ្ឋាននគរបាលស្រុកចុះល្បាតក្នុងភូមិសាស្ត្រខាងលើនិងឆ្មក់បង្រ្កាបករ​ណីរក្សា ទុកដោយខុសច្បាប់នូវសារ​ធាតុញៀនចំនួន ១ករណីក្នុងបទ​ល្មើសជាក់ស្តែងដោយឃាត់ខ្លួនមុខសញ្ញាចំនួន ០៤នាក់គឺ៖

១-ឈ្មោះ ព្រុំ សុភា ភេទស្រីអាយុ​២៨ឆ្នាំ មានទីលំនៅភូមិទួលក្រសាំង ឃុំសិរីមាជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង។
២-ឈ្មោះ សេង ធៀង ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំ​ពៅលូន ខេត្តបាតដំបង។
៣-ឈ្មោះអ៊ុ តុក ភេទប្រុសអាយុ​៤១ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៤-ឈ្មោះរ៉េត ឆៃវុទ្ធ ភេទប្រុស អាយុ​២៣ឆ្នាំ មានទីលំនៅ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ ដំ​បង។

-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៍សថ្លាចំនួន០១ថង់ និងច្រកក្នុងទុយោចំនួន២៦កំណាត់ទុយោសង្ស័យមានសារធាតុញៀន
-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០៣គ្រឿង(ចាស់)។

...

បច្ចុប្បន្នសមត្តកិច្ច បាននិងកំពុងរៀបចំកសាងសំណុំ រឿងបញ្ជូនមកផែនជំ​នាញនៅស្នងការដ្ឋានចាត់ការបន្តតាមនី​តិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print