ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ចាប់តាំងពីកម្ពុជាបានទទួលឯករាជ្យក្នុងឆ្នាំ១៩៥៣ បញ្ហាព្រំដែន រវាងកម្ពុជា-ថៃ បានកើតឡើង ៣លើក រួចមកហើយ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​ បានថ្លែង​ថា ចាប់តាំងពីកម្ពុជាបានទទួលឯករាជ្យក្នុងឆ្នាំ១៩៥៣ បញ្ហាព្រំដែន រវាងកម្ពុជា-ថៃ បានកើតឡើង ៣លើក រួចមកហើយ។

– លើកទី១ កាលពីអំឡុងឆ្នាំ១៩៥៤-១៩៥៥ ឈានដល់ដំណោះស្រាយដោយនីតិវិធីច្បាប់អន្តរជាតិ តាមរយៈសាលក្រមតុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ១៩៦២។

– លើកទី២ អំឡុងឆ្នាំ២០០៨-២០១១ ដែលការប៉ះទង្គិច ត្រូវបានបញ្ចប់នៅឆ្នាំ២០១៣ ដោយប្រទេសទាំងពីរយកគោលការណ៍ច្បាប់ និងការទូត ដើម្បីដោះស្រាយដូចគ្នា។

– លើកទី៣ នៅឆ្នាំ២០២៥ ការបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ ចាប់ពីថ្ងៃទី២៨ ឧសភា មុននឹងការផ្ទុះអាវុធនៅ ថ្ងៃទី២៤-២៨ កក្កដា និងថ្ងៃទី៧-២៧ ធ្នូ។

...

នាពេលកន្លងមក គ្រប់ពេលដែលជួបប្រទះបញ្ហាព្រំដែន ភាគីទាំងពីរ តែងតែបញ្ចប់ជម្លោះដោយយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីធានាឱ្យទំនាក់ទំនងប្រទេសទាំងពីរបន្តទៅមុខ ដោយកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍ និងផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនទាំងពីរ ដែលនេះ គឺជាឆន្ទៈចង់បានរបស់គ្រប់ភាគីពាក់ព័ន្ធ ស្របតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ចំពោះកិច្ចខិតខំប្រឹងប្រែងដែលកម្ពុជាប្រកាន់ខ្ជាប់ក្នុងការកសាងខ្សែព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print