មន្ត្រីយោធា២នាក់ត្រូវបានឃាត់ខ្លួនពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍និងកម្លាំងព្រហ្មទណ្ឌរបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនមន្ត្រីយោធា២នាក់ជាមួយនិងថ្នាំញៀនចំនួន៣កញ្ចប់តូច កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីប្រេងឥន្ធនៈ តេលា តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនមន្ត្រីយោធាខាងលើនេះ ពោលគឺដើម្បីអនុវត្តឲ្យបាននូវភូមិសង្កាត់មានសុវត្ថិភាព និងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងអន្តរាគមន៍និងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានដាក់កម្លាំងពង្រាយ ពួនស្ទាក់ ចុះល្បាតក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ ដោយមានការសង្ស័យកម្លាំងបានឃាត់ដើម្បីឆែកឆេររកឃើញមានគ្រឿងញៀនចំនួន៣កញ្ចប់តូច ប្រភេទក្រាមសថ្លា(ម៉ាទឹកក)។

សមត្ថកិច្ចប្រាប់ទៀតថា ជនសង្ស័យទាំង២នាក់មានឈ្មោះទី១- គង់ ទី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ មន្ត្រីយោធា ស្នាក់នៅ ភូមិ ស្រែកក់ ឃុំរលាំងចេក ស្រុខ សំរោងទង ខេត្ត កំពង់ស្ពឺ ទី២-ឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅភូមិ វាលវង់ ឃុំ សេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជនសង្ស័យទាំង២នាក់ត្រូវឃាត់ខ្លួនពីបទ រក្សាទុកនូវសារធាតុញៀន ប្រភេទក្រាមសថ្លា (ម៉ាទឹកកក) ចំនួន៣កញ្ចប់ និងម៉ូតូ១គ្រឿងញៀនម៉ាកនិច ពាក់ស្លាកលេខ ភ្នំពេញ 1-CD – 3528 ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធីច្បាប់៕

thoun-1 thoun-3

ដោយ៖ ព្រែកជ័យ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print