​បោកលុយគេ៧៥០០ដុល្លារគេចខ្លួនទៅម៉ាឡេស៊ី៤ឆ្នាំ ចូលស្រុកវិញជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីបោកលុយគេចំនួន៧៥០០ដុល្លារ តាមរយៈចេញសែកស្អុយហើយទៅលាក់ខ្លួនទៅប្រទេសម៉ាឡេស៊ីជិត៤ឆ្នាំ ពេលវិលត្រឡប់ចូលប្រទេសវិញក៏ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខណ្ឌដង្កោចាប់ខ្លួនភ្លាម តាមដីកាសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ រិទ្ធ ចំរើន អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិទួលស្បូវ ឃុំកំពង់ចាម ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨៤ ផ្លូវសុកហុក សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះខាងលើ តាមដីកាលេខ១២១ ត ព្រ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ ដោយលោកកែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ដោយឡែក ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនរងគ្រោះបានឲ្យដឹងថា កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ ជនសង្ស័យបានទៅទិញដែកពីគាត់ ដែលមានទឹកប្រាក់តម្លៃ៧៥០០ដុល្លារអាមេរិក ហើយជននោះបានទូទាត់ប្រាក់ជាសែកទៅឱ្យគាត់ ប៉ុន្តែនៅពេលទទួលបានសែកហើយគាត់យកទៅបើក ស្រាប់តែអត់មានទឹកប្រាក់ក្នុងធនាគារ ព្រោះជាសែកស្អុយ ។ ពេលនោះជនសង្ស័យមិនបានទទួលខុសត្រូវចំពោះសែកស្អុយនោះទេ ទើបគាត់ដាក់បណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ។ ក្រោយមកស្រាប់តែជនសង្ស័យបានគេចខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ីបាត់រយៈពេល ជិត៤ឆ្នាំ រហូតមកទល់ពេលនេះទើបត្រឡប់ចូលស្រុកវិញ ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោចាប់ខ្លួនតែម្តង ព្រោះកន្លែងជនសង្ស័យបោកលុយនោះនៅក្នុងខណ្ឌដង្កោ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានបោកលុយជនរងគ្រោះចំនួន៧៥០០ដុល្លារប្រាកដមែន ដូច្នេះហើយទើបសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

%e1%9e%85%e1%9e%bc%e1%9e%9b%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%80

ដោយ៖ ប្រាថ្នា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print