សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួច(កាច់សោរកម៉ូតូ)

ចែករំលែក៖

ភ្នំពេញ៖​ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រុមល្បាតអន្តរាគមន៍ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ល្បាតប្រដេញបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ ពាក់ព័ន្ធករណីប៉ុនប៉ងលួច​ដកហូតសម្ភារៈកាច់សោរ​ ក​ ម៉ូតូមួយចំនួ​ន​

នៅចំណុច រង្វង់មូលព្រែកសំរោងភូមិព្រែកសំរោង សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះដេ បូណា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី២-ឈ្មោះសារី ភារឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគគីធំ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ទី៣-ឈ្មោះច្រឹក វាសនា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យទាំង០៣នាក់ គ្មានមុខរបរពិតប្រាកដ ។

...

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print