លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :

១- ទោះបីរដ្ឋមន្ត្រីការបរទេសសៀមខិតខំបិទបាំងយ៉ាងណា ក៏ការភូតភរធ្វើឲ្យសៀមអាម៉ាស់មុខយ៉ាងខ្លាំង?
២- សៀមយកឡេះថាភូមិព្រៃចាន់ ជោគជ័យ និងអូរបីជាន់ធ្លាប់ជាជំរុំជនភៀសខ្លួន បានជាពាក់ព័ន្ធអធិបតេយភាពរបស់ប្រទេសសៀម ចុះនៅច្រកថ្មដា អូរស្មាច់ និងអានសេះ មានជាជំរុំជនភៀសខ្លួនឯណាបានជាសៀមចូលមកកាន់កាប់និងដាក់ទូកុងតឺន័រដែរ?
៣- ចង់ដឹងថាភូមិព្រៃចាន់ ជោគជ័យ និងអូរបីជាន់ស្ថិតនៅក្នុងដីសៀមឬដីខ្មែរ ត្រូវឲ្យJBCទាំងសងខាងចុះវាស់វែងលើដីជាក់ស្តែងទៅ?
៤- នៅពេលបទឈប់បាញ់ចូលជាធរមានកងទ័ពខាងនៅកន្លែងណាត្រូវនៅកន្លែងនោះ តែក្រោយបទឈប់បាញ់បែរជាកងទ័ពសៀមរុលចូលមកជ្រៅក្នុងទឹកដីកម្ពុជាល្មើសបទឈប់បាញ់?
៥- ជាមួយសៀមខ្មែរមិនគួរដេកចាំមិនដឹងសៀមវ៉ៃខ្មែរនៅថ្ងៃណាទេ បញ្ហាសំខាន់ត្រូវត្រៀមគ្រប់មធ្យោបាយដើម្បីកសាងកម្លាំងមនុស្សនិងសម្ភារៈដើម្បីច្បាំងជាមួយសៀមមិនអាចដេកចាំសៀមវាឲ្យសុខទេ?
៦- បើដេកចាំសៀមឲ្យខ្មែរបានសុខ ខ្មែរពិតជាមិនអាចបានសុខទេ?
៧- បើដេកចាំគេឲ្យសុខ មានន័យថាខ្មែរមិនបានសុខព្រោះខ្មែរសុំសុខពីគេ?
៨- សេចក្តីសុខកើតឡើងពីខ្លួនយើងផ្ទាល់ បើខ្មែរមិនចេះរស់ខ្លួនឯងទេ ពិបាកនឹងគេឲ្យខ្មែររស់ណាស់?
៩- កត្តាកំណត់ស្ថិតនៅលើខ្មែរខ្លួនឯង បើខ្មែរខ្លាំងសត្រូវមិនហ៊ានមើលងាយទេ ហើយក៏មិនហ៊ានវ៉ៃខ្មែរដែរ?
១០- ការពិតនៃប្រវត្តិសាស្ត្រអតីតៈកាលដ៏រុងរឿងរបស់ខ្មែរគឺខ្មែរជាជាតិសាសន៍ថ្លៃថ្នូររុងរឿង តែខ្មែរមិនត្រូវស្កប់ស្កល់នឹងអតីតៈកាលទ គាប្បីរៀនសូត្រពីអតីតៈកាលដើម្បីកសាងខ្លួនឲ្យខ្លាំងសម្រាប់បច្ចុប្បន្នកាលនិងអនាគតកាល?

...

ដោយ : លោក សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print