យុវជនចំនួន ១ក្រុម [VTM-វត្តតាមិម] ជិះម៉ូតូបង្ហោះតាមផ្លូវត្រូវបានសមត្ថកិច្ចនាំមកអប់រំ និងធ្វើកិច្ចសន្យា

ចែករំលែក៖

ខេត្តបាត់ដំបង÷ មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកសង្កែឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៦ នេះថា ក្រុមក្មេងទំនើង១០នាក់ ដែលបង្ហោះម៉ូតូមុខអនុវិទ្យាល័យវត្តតាមឹមត្រូវបានអនុវត្តតាមគោលការណ៍ រួចហើយនិងបានអញ្ជើញអាណាព្យាបាលមកទទួល យកទៅអប់រំបន្តដោយមិនអនុញ្ញាតឲ្យមានជាលើកទី២ ទៀតឡើយ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅវេ​លា​ម៉ោង២៣និង០០នាទី នៅចំណុចមុខសាលាអនុវិទ្យាល័យវត្តតាមិម ក្នុងស្រុកសង្កែ ក្រុមក្មេងទំនើង ចំនួន១ក្រុម មានគ្នា ១០នាក់ បានធ្វើសកម្មភាពប្រមូលផ្តុំគ្នា និងជាក្រុមបានបង្ហោះម៉ូតូលើដង​ផ្លូវ ក្នុងភូមិសាស្ត្រស្រុកសង្កែ មានឈ្មោះថា [VTM-វត្តតាមិម] ដែលតែងតែបង្កការភ្ញាក់ផ្អើលរំខាក់ដល់អ្នករួមដំណើរ ។

ស្របតាមអនុសាសន៍របស់នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នង​ការនគរបាលជាតិនិងយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេ​នីយ៍ទោ​ យុត​តុងហូ​ អធិការនគរបាលស្រុកសង្កែ​ បានដឹកនាំកម្លាំងតាមឃា​ត់ពួកគេនាំមកកាន់អធិការដ្ឋានន​គរបាលស្រុកដោយដកហូតម៉ូតូចំនួន ០៥គ្រឿងជាមធ្យោបាយជិះបង្ហោះតាមដងផ្លូវ។

...

ក្រោយសាកសួររួចសមត្ថកិច្ចបានរក្សា​ទុកម៉ូតូមួយរយៈហើយក៏បានហៅអាណាព្យាបាលមកធានាយក​ ទៅអប់រំណែនាំនៅមូលដ្ឋានវិញ បន្ទាប់ពីបានធ្វើកិច្ចសន្យាថាឈប់ប្រ​ព្រឹត្តិបន្តទៀត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print