ជនសង័្ស​យម្នាក់ត្រូវបានឃាត់ខ្លួនក្នុង​ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិដោយ​មានស្ថានទម្ងន់ទោសនៅស្រុបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ​២០២៦​

ស្រ​បតាមអនុសាសន៍នាយឧត្តមសេ​នី​យ៍​ ស​ ថេត​ អគ្គស្នង​ការនគរ​បាលជាតិ​ និងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរ​សេនី​យ៍​ទោ​ ហេង​ បារាំង​ អធិការនគរ​បាលស្រុកបាណន់​ បានដឹកនាំឃាត់ខ្លួនយុវជន​ម្នាក់យកមកសាកសួរ នៅអធិ​ការ​ដ្ឋាននគរបាលស្រុក​ពីបទប៉ុន​ប៉ងលួចដោយមានស្ថាន​ទម្ងន់ទោសនូវទ្រព្យសម្បត្តិអ្នកដទៃ។

មន្ត្រីនគរបាលស្រុកបាណន់បានឲ្យដឹងថា ករណីនេះ
បានប្រ​ព្រឹត្តិ​កាល​ពីថ្ងៃទី​១៦ខែកុម្ភៈ ឆ្នាំ២០​២​៦វេលាម៉ោងប្រមាណ២៣និង០០​នាទីនៅចំណុចភូមិអន្លង់ស្វាយ ឃុំតា​គ្រាម ស្រុកបាណ​ន់ ខេត្តបាត់ដំបងដែលមានជនរងគ្រោះឈ្មោះបឿន សូយ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំ​នៅកន្លែងកេីតហេតុខាងលេី។

សូមបញ្ជាក់ជូនថា​នៅក្នុងពេលកេីត​ហេតុគឺជនសង័្សយបានធ្វេីសកម្មភាពគាស់បង្អួចផ្ទះ ជនរងគ្រោះប៉ងលួចយកទ្រព្យសម្បត្តិ​ តែជនរងគ្រោះភ្ញាក់ទាន់ស្រែកឆោរ​ឡោឡេីងក៏ត្រូវជនសង័្ស​យវាយត្រូវមុខជនរងគ្រោះរួចរត់គេចខ្លួន។

...

សមត្ថកិច្ចបានធ្វេីការស្រាវ​ជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនសា​កសួរព្រមទាំងរៀបចំបញ្ជូនមកផែនជំ​នាញអនុវត្តបន្តតាមផ្លូវច្បាប់គេមានឈឈ្មោះភាព ហៀង ភេទប្រុ​ស អា​យុ​២០ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបា​ណន់ ខេត្តបាត់​ដំបង​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print