ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកម្លាំងដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានបង្ក្រាបករណីគ្រឿងញៀននិងឃាត់មុខសញ្ញា០២នាក់។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលា ម៉ោង១២:៣០នាទី នៅចំណុចភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ព្រះនិព្វាន បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនចំនួន០២នាក់៖
១-ឈ្មោះ វ៉ាន រាជ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ ឃុន រតន: ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៨កញ្ចប់តូច និងទូរស័ព្ទដៃ០២គ្រឿង។
ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី កំពុងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕










