នៅ​ក្នុង​ខែ​មករា​ឆ្នាំ ២០២៦! កម្ពុជា​ទទួល​បានប្រាក់​ចំណូល​ចំនួន​ជាង​ ១៤,៥៣ ​លានដុល្លារ​ ​ពីការ​នាំចេញ​ផ្លែ​ចេក​ស្រស់​ ​កើន​ឡើង​ ២៥,៥%

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា​ បានបង្ហាញថា​ កម្ពុជា​ទទួល​បានប្រាក់​ចំណូល​ចំនួន​ជាង​ ១៤,៥៣ ​លានដុល្លារ​ ​ពីការ​នាំចេញ​ផ្លែ​ចេក​ស្រស់​ នៅ​ក្នុង​ខែ​មករា​ឆ្នាំ ២០២៦ ​កើន​ឡើង​ ២៥,៥% ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

បើតាម​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ ​លោក ឃឹម ហ្វីណង់​ បានមានប្រសាសន៍ថា ​ការ​​​នាំ​​​​ចេញ​​​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ការ​កើន​ឡើង​​ដោយ​សារ​តែ​មាន​តម្រូវ​ការ​ខ្ពស់។

ចំណែក​អ្នកស្រី ហេង ដាវី ​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន ឡុង ស្រេង ​ក៏បានមានប្រសាសន៍ថា ​ក្នុង​មួយ​ថ្ងៃ​ក្រុមហ៊ុន​ត្រូវ​កាប់​ចេក​ចេញ​ពី​ចម្ការ​ពី ៦ ទៅ ៧ ពាន់​ស្និត​ ដែល​មាន​ចាប់​ពី​ ៣ ដល់ ១០ កុងតឺន័រ ​ដើម្បី​វេច​ខ្ចប់​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ​និង​ជប៉ុន។

...

ដោយឡែក​យោង​តាម​ក្រសួងពាណិជ្ជកម្ម ​នៅ​ក្នុងឆ្នាំ ​២០២៥ ​កម្ពុជា​រក​ចំណូល​បាន​ចំនួន​ជាង​ ១៧៨ ​លានដុល្លារ ​ពីការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ ​កើន​ឡើង ​១៦,៨៣%​ ​ធៀប​នឹង​ឆ្នាំ ២០២៤។​ សូមជម្រាបជូនថា​ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ចេក​ប្រមាណ​ជាង​ ១៦ ​ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​​ប្រមូល​ផល​ជាង​១១​ពាន់​ហិកតា ដោយ​ក្នុងនោះ​ខេត្ត​ដែលមាន​ដាំ​ដុះ​ចេក​ច្រើនជាងគេ រួម​មាន​​ខេត្តរតនគិរី ក្រចេះ ស្ទឹង​ត្រែង កំពត កំពង់ចាម និងខេត្តកំពង់ស្ពឺ​៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print