កម្ពុជា ​ការនាំចេញ​ម្រេច​សម្រេច​បានចំណូលជិត ​២ លានដុល្លារ នៅក្នុងខែមករា​ ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ​៖​ កម្ពុជា​រកចំណូល​បាន​ជិត ២ លានដុល្លារ ​ពីការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុង​ខែមករា ឆ្នាំ ២០២៦ កើនឡើង ០,០៦% ​ប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានៅឆ្នាំ ២០២៥។​ នេះបេី​យោង​តាម​របាយការណ៍​របស់ក្រសួងពាណិជ្ជកម្ម ។

ប្រធានផ្នែកទីផ្សារសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ កញ្ញា ពេជ្រ ចន្ទធឿន បានឱ្យដឹងនៅថ្ងៃព្រសហ្បតិ៍ទី២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះថា បច្ចុប្បន្នតម្លៃម្រេចប្រហាក់ប្រហែលឆ្នាំមុន អាចលក់បានតម្លៃ ២៦ ០០០ រៀល ($6.50) ក្នុងមួយគីឡូក្រាម​ ខណៈ​សហគមន៍ មាន​​សមត្ថភាពផលិតម្រេចបានជាង ៤០០ តោន នៅឆ្នាំ ២០២៦។

ជាមួយគ្នានេះ​ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ​លោក ម៉ាក់ នី បានមានប្រសាសន៍ថា​ ​តម្លៃម្រេច​ធម្មតា​នៅ​កម្ពុជា​​បានកើន​ដល់​ចន្លោះពី ២៥០០០-២៦០០០ រៀល ក្នុងមួយ​គីឡូ​ក្រាម ពោលគឺ​មាន​ភាពល្អ​ប្រសើរ​​ដោយ​សារមាន​ការ​បញ្ជាទិញ ខណៈ​ស្ដុក​ម្រេច​​នៅ​លើ​ពិភព​លោក​ប្រឈ​មនឹង​ការ​ធ្លាក់ចុះ​។

ក្នុងមួយឆ្នាំ កម្ពុជាប្រមូលផលម្រេច​បាន​ក្នុងរង្វង់​ ១,៧​ ម៉ឺនតោន​ ទៅ ២ ម៉ឺនតោន​លើផ្ទៃ​ដី​ជាង ៦ ពាន់​ហិកតា​ ខណៈទីផ្សារម្រេចកម្ពុជាមាន​ប្រទេសវៀតណាមប្រមាណ​ ៨០ ភាគរយ ​និង​ប្រទេស​បន្ទាប់​បន្សំ​ដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និង​សហគមនអឺរ៉ុប។​

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ​នៅ​ក្នុងឆ្នាំ ២០២៥ ​កម្ពុជា​រកចំណូល​បាន​ជាង ៣១ ​លានដុល្លារ ​ពីការ​នាំចេញ​ម្រេច ​ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ ២០២៤។
ម្រេចកម្ពុជា ​មានភាពល្បីល្បាញ ​ដោយសារការដាំដុះធម្មជាតិ ​និង​ដី​មានជីជាតិ​ ម្រេច​របស់កម្ពុជា​ ៨១% ​ត្រូវបានដាំដុះក្នុងខេត្តចំនួន ៣ ​តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម​ គឺខេត្ត​រត​ន​គិរី ១៥% ​ខេត្តមណ្ឌលគិរី ២១% ​និងខេត្តត្បូងឃ្មុំ ៤៥%។

...

​ការនាំចេញម្រេចកម្ពុជា ​ទៅកាន់ពិភពលោក​បានកើនឡើង​ ៣៧,៤៧% ​CAGR (២០២០-២០២៤) ជាមួយនឹង RCA ៥,០៦% ក្នុងឆ្នាំ ២០២៤ ​ដែលបង្ហាញ​ពីភាពខ្លាំង​ឧត្តមភាព​ប្រៀបធៀប​សម្រាប់​ការ​នាំ​ចេញ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print