ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៦១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ទីក្រុងហ្សឺណែវ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងលិខិតបទអន្តរាគមន៍របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់ថា យើងជួបជុំគ្នានៅចំពេលដែលប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិ កំពុងឆ្លងកាត់ដំណាក់កាលដ៏ លំបាកបំផុតមួយ។ ជម្លោះប្រដាប់អាវុធ ការបែកបាក់ភូមិសាស្ត្រនយោបាយ និងការកើនឡើង នៃដំណើរការឯកតោភាគី កំពុងធ្វើឱ្យចុះខ្សោយនូវយន្តការនៃកិច្ចការពារប្រជាជនស៊ីវិល។ ក្នុង ប្រជាជនស៊ីវិលនៅតែបន្តរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការ តំបន់ជាច្រើនលើសកលលោកនេះ ប្រឈមគ្នាផ្នែកនយោបាយ និងយោធា។
សិទ្ធិមនុស្សមិនអាចរីកចម្រើនប្រកបដោយចីរភាពបានឡើយ បើគ្មានសន្តិភាព។ ការ អភិវឌ្ឍក៏មិនអាចធ្វើទៅបាន បើគ្មានសន្តិសុខ។ ក្នុងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ការការពារសិទ្ធិ មនុស្ស និងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ បូរណភាពដែនដី និងច្បាប់អន្តរជាតិ។
កម្ពុជាថ្លែងមតិនេះដោយផ្អែកលើបទពិសោធន៍ដ៏ជាក់ច្បាស់របស់ខ្លួន។ បន្ទាប់ពីឆ្លងកាត់ ជម្លោះជាច្រើនទសវត្សរ៍មក ប្រទេសរបស់យើងបានស្ដារសន្តិភាពឡើងវិញ តាមរយៈការផ្សះផ្សា ជាតិ និងនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមដោយ សម្តេចតេជោ ហ៊ុន សែន។ ស្ថិរភាពជិត៣ ទសវត្សរ៍កន្លងមកនេះ បានអនុញ្ញាតឱ្យកម្ពុជាសម្រេចបានការរីកចម្រើនសំខាន់ៗ ក្នុងការលើក កម្ពស់និងការការពារសិទ្ធិមនុស្ស ការកសាងស្ថាប័នឡើងវិញ ការងើបឡើងវិញនៃសេដ្ឋកិច្ច និង ការពង្រឹងជាបន្តបន្ទាប់នូវអភិបាលកិច្ចដោយផ្អែកលើនីតិរដ្ឋ។
វឌ្ឍនភាពទាំងនេះគឺមានលក្ខណៈជាក់ស្តែង រួមមាន៖ ការកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន ការទទួលបានការអប់រំស្ទើរទាំងអស់នៅកម្រិតបឋមសិក្សា ការកែលម្អប្រព័ន្ធសុខាភិបាល និងគាំពារសង្គម ការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការទទួលខុសត្រូវរបស់ជាតិ និងអន្តរជាតិ ជាពិសេសក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការពង្រឹងក្របខ័ណ្ឌ គតិយុត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស និងការការពារកម្មករ។ យើងកំពុងបន្តអភិវឌ្ឍសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ការកែទម្រង់ប្រព័ន្ធតុលាការ តាមរយៈការ លើកទឹកចិត្តឱ្យមានកិច្ចសន្ទនាប្រកបដោយការស្ថាបនាជាមួយសង្គមស៊ីវិល។
យើងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីរំដោះកម្ពុជាក្លាយជាប្រទេសដែលគ្មានគ្រាប់មីន ត្រឹមឆ្នាំ២០៣០ និងកំពុងជួយដល់បណ្តាប្រទេសដទៃទៀត ក្នុងការបោសសម្អាតមីន និងការបណ្តុះ បណ្តាលធនធានមនុស្ស។ យើងក៏កំពុងបង្កើនសកម្មភាពប្រឆាំងនឹងបទល្មើសឆ្លងដែន ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្សផងដែរ។
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាសកលដែលកំពុងបំផ្លាញសិទ្ធិមនុស្សដោយ គ្មានព្រំដែន បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ គ្មានប្រទេសណាមួយ អាចគេចផុតពីបញ្ហានេះបានឡើយ។ ចាប់តាំងពីការបង្កើតក្រុមការងារចម្រុះថ្នាក់ជាតិ ដឹកនាំ ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី អាជ្ញាធរកម្ពុជាបានបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មបានយ៉ាងច្រើន បានជួយសង្គ្រោះជនរងគ្រោះរាប់ពាន់នាក់ និងបានចាប់ខ្លួនឧក្រិដ្ឋជនជាច្រើននាក់។ យើង កំពុងរៀបចំច្បាប់ពិសេសមួយ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែល សបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំយូរអង្វែងរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើសនេះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំធេងនេះ កម្ពុជាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាមួយភាគីពាក់ព័ន្ធទាំងក្នុងកម្រិតជាតិ ទ្វេភាគី និងពហុភាគី។ ការប្រយុទ្ធប្រឆាំងនេះទាមទារឱ្យ មានកិច្ចសហប្រតិបត្តិការជាមួយគ្នា គឺមិនមែនជាសកម្មភាពប៉ូលីស ឬយោធាបរទេសជាឯកតោភាគី ដែលគ្រាន់តែប្រើប្រាស់សម្រាប់បិទបាំងអំពើឈ្លានពាន និងការកាន់កាប់របស់ខ្លួននោះទេ។
លោក លោកស្រីប្រតិភូ ជាទីគោរព
ខណៈពេលដែលយើងកំពុងពង្រឹងលើការអភិវឌ្ឍក្នុងប្រទេស និងចាប់តាំងពាក់កណ្តាលឆ្នាំ ២០២៥ មក ប្រតិបត្តិការយោធារបស់ថៃបានពង្រីកទៅកាន់តំបន់ព្រំដែនជាច្រើនកន្លែង ដែល បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលរបស់យើង ជាផលវិបាកដែលស្ថិតក្រោមការ ទទួលខុសត្រូវផ្ទាល់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។
បទឈប់បាញ់លើកទី២ ដែលសម្រេចបានកាលពីចុងឆ្នាំមុន នៅតែផុយស្រួយ។ ចាប់តាំង ពីពេលនោះមក យោធា[ថៃ] បានឈរជើងនៅលើទីតាំងហួសខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារ ដោយបានបង្កឱ្យមានការរំលោភបំពានយ៉ាងជ្រៅទៅក្នុងទឹកដីកម្ពុជា។ ប្រជាជនស៊ីវិល រស់នៅក្នុងបណ្តាភូមិជាប់ព្រំដែន ត្រូវបានបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋាន និងផ្ទះសម្បែង របស់គេ។ ផ្ទះសំបែងត្រូវបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ពួកគេត្រូវបានសាង សង់ឡើង ហើយការហាមឃាត់មិនឱ្យប្រជាជនស៊ីវិលចូលទៅកាន់តំបន់ទាំងនោះរបស់ពួកគេ បានធ្វើឡើងដោយការដាក់រាយបន្លាលួស និងទូកុងតឺន័រ ដែលបានរារាំងដល់ការវិលត្រឡប់ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិល និងផ្ទុយពីការព្រមព្រៀងគ្នាពីមុនមករវាង ប្រទេសទាំងពីរ។
លើសពីការបង្កអរិភាព ប្រជាជនស៊ីវិលជិត ៦៥០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ហើយ មនុស្សជាង ៨០.០០០ នាក់ផ្សេងទៀត នៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់គេវិញ បាននៅឡើយ។ សកម្មភាពទាំងនេះដែលប៉ះពាល់ដល់ប្រជាជនស៊ីវិល កំពុងបង្កឱ្យមានការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសិទ្ធិរស់រានមាន ជីវិត សិទ្ធិសន្តិសុខបុគ្គល សេរីភាពក្នុងការធ្វើដំណើរ សិទ្ធិទទួលបានជម្រកសមរម្យ និងសេរី ភាពទទួលបាននូវវប្បធម៌ និងសាសនា។
នៅគ្រប់កាលៈទេសៈទាំងអស់ កម្ពុជាបានបង្ហាញនូវការអត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់ បំផុត ដោយបានផ្តល់ជំនួយមនុស្សធម៌ ធានាបន្តផ្តល់សេវាចាំបាច់នានាដល់ជនភៀសសឹក និង នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំគោរពបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងចីរភាព ព្រមទាំង ការសន្ទនាដោយសន្តិវិធី ដើម្បីការវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ។
ការការពារសិទ្ធិមនុស្សមិនអាចកាត់ផ្តាច់ចេញពីសន្តិភាពបានឡើយ។ ក្នុងស្មារតីនេះ កម្ពុជា សូមអំពាវនាវឱ្យមានការគោរពឱ្យបានពេញលេញ និងការអនុវត្តដោយស្មោះត្រង់នូវរាល់កិច្ច ព្រមព្រៀងដែលមានស្រាប់ ការដកកងកម្លាំងយោធាថៃចេញពីទឹកដីកម្ពុជា ដែលវត្តមានរបស់ កងកម្លាំងទាំងនោះ នៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះ សម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ និងការដោះស្រាយជម្លោះដោយ សន្តិវិធី ស្របតាមគោលការណ៍មិនប្រើប្រាស់កម្លាំង តាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌ អន្តរជាតិ។ មានតែការគោរពតាមគោការណ៍ និងច្បាប់ខាងលើនេះទេ ទើបប្រជាជាតិយើងទាំង ពីរអាចរស់នៅជាមួយគ្នាក្នុងសុខសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក៕
ដោយ៖តារា










