ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមិនបានសម្រេចត្រូវបានម្ចាស់តាមទាន់ដេញឃាត់បានម្នាក់ប្រគល់ជូនសមត្ថកិច្ច កាលពីវេលម៉ោង៥ព្រឹក ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិ ព្រៃទា១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ ១.ឈ្មោះ អា យួន ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ពុំពិតប្រាកដ។(គេចខ្លួន)
ទី២.ឈ្មោះ សំ ណេង ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ពុំពិតប្រាកដ ឃាត់ខ្លួនបាន។
ជនរងគ្រោះឈ្មោះ ស៊ុក ភក្ត្រា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន បន្ទប់ជួលលេខ៣ ស្ថិតនៅភូមិ ព្រៃ ព្រីងខាងជើង២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា បឺត សេ ១១០ ពណ៌ស ស៊េរីឆ្នាំ ២០២៣ ផ្លាកលេខ ភ្នំពេញ 1KE-1581 ចេញពីធ្វើការ មកបន្ទប់ជួលមិត្តភក្ត្របន្ទប់ជួល ស្ថិតនៅភូមិ ព្រៃទា១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលមកដល់ជនរងគ្រោះបានចតម៉ូតូក្បែរក្រោមកាំជ ណ្តើរចាក់សោ ក បិទសន្ទះសោត្រឹមត្រូវរួចឡើងទៅបន្ទប់ជាន់ទី១ រៀបចំដេកទៅ។ លុះដល់វេលាម៉ោង កើតហេតុខាងលើជនរងគ្រោះ បានក្រោកមើលបាល់ទាត់តាមទូរសព្ទដៃ រួចដើរចេញមកអើតមើលមិនឃើញម៉ូតូរបស់ជនរងគ្រោះដែលចតក្រោមកាំជណ្តើរ ជនរងគ្រោះ បានស្ទុះរត់ចុះមកក្រោមឃើញសង្ស័យ២ នាក់កំពុងរុញបណ្តើរម៉ូតូរបស់ជនរងគ្រោះតាមផ្លូវចំងាយ ២០ ម៉ែត្រ ជនរងគ្រោះបានស្រែកចោ រៗ ជនសង្ស័យទាំង២ នាក់ភ័យបានផ្ដួលម៉ូតូរបស់ជនរងគ្រោះរត់ប្រជាពលរដ្ឋនៅទីនោះបានចេញជួយចាប់ឃាត់ជនសង្ស័យឈ្មោះ សំ ណេង រីឯ ជនសង្ស័យឈ្មោះ អា យួន រត់គេចខ្លួនបាត់ ជនរងគ្រោះឃើញម៉ូតូខូចខាតបានឱ្យមិត្តភក្ត្រយកទៅជួសជុល លុះមួយសន្ទុះ ក្រោយមកសមត្ថកិច្ចចុះដល់កន្លែងឃាត់ជនសង្ស័យខាងលើបាននាំខ្លួនជនសង្ស័យមកសាកសួរនៅសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាល ចោមចៅទី៣ តែម្តង។
តាមចម្លេីយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ខ្លួនទេីបតែចេញពីមណ្ឌលកែប្រែចំនួនមួយថ្ងៃពាក់ព័ន្ធការប្រេីប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ










