ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងនៅថ្ងៃទី២៦ខែកុម្ភៈនេះថា ករណីរំលោភសេចក្តីទុក ចិត្តមួយបានកើតឡើង នៅចំណុផ្ទះសំណាក់មានកោះមាស ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ។
ប្រភពខាងលើបន្តថា ជនរងគ្រោះឈ្មោះ ថន វុទ្ធី ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែកនិងជនសង្ស័យ៥ នាក់,១-ឈ្មោះ ជា ស្រីឡែន ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិខាងជើង ឃុំព្រែកខ្សាយ”ក”ស្រុកពាមរក៍ ខេត្តព្រៃវែង (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)(អ្នកខ្ចីទី១), ២-ឈ្មោះ មិត្ត រ៉ាយ៉ា ភេទប្រុសអាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក(គេចខ្លួន) (អ្នកខ្ចីទី២ បានយកម៉ូតូទៅបាត់)។ ៣-ឈ្មោះ តុក ភេទប្រុស ទីលំនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក(គេចខ្លួន),៤-ឈ្មោះ យ៉ុង ភេទប្រុស ទីលំនៅ ភ្នំពេញ (គេចខ្លួន)និង ៥-មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
*សម្ភារៈដែលបាត់ម៉ូតូ០១គ្រឿង ម៉ាកHONDA SCOO PY ពណ៌ស ឆ្នាំ២០២៣ ពាក់ស្លាកលេខ កណ្តាល 1AR-0791។
មុនពេលកើតហេតុ គឺនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦វេលាម៉ោង១៦និង ៣០នាទី ឈ្មោះជា ស្រីឡែន បានឆាតខ្ចីលុយឈ្មោះ ថន វុទ្ធី(ជនរងគ្រោះ) ចំនួន ២ ម៉ឺនរៀល បន្ទាប់មកឈ្មោះវុទ្ធី ក៏បានជិះម៉ូតូចេញពីផ្ទះយកលុយទៅឲ្យឈ្មោះ ស្រីឡែន នៅផ្ទះសំណាក់មានកោះមាស ។ ពេលទៅដល់ ឈ្មោះវុទ្ធី ក៏បានហុចលុយទៅឲ្យឈ្មោះស្រីឡែន នឹងបានឡើងទៅអង្គុយលេងក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ ហើយបានអង្គុយចុចទូរសព្ទលេងនៅក្នុងបន្ទប់ផ្ទះសំណាក់។ លុះមួយសន្ទុះក្រោយ មក ស្រីឡែន ក៏បានខ្ចីម៉ូតូម៉ាក scoopy របស់ឈ្មោះវុទ្ធី ថាទៅទិញអីហូបនៅឯរង្វង់មូលស្ពានអ្នកលឿង ត្រើយខាងលិច។
ពេលទិញរួចហើយស្រីឡែន ក៏ត្រឡប់មកផ្ទះសំណាក់វិញ និងបានអង្គុយលេងជាមួយមិត្តភក្តិផ្សេងទៀតតែមិនទាន់ឲ្យសោរម៉ូតូទៅឈ្មោះវុទ្ធីវិញទេ។ លុះក្រោយមកទៀត ឈ្មោះយ៉ា ក៏បានមកខ្ចីម៉ូតូពីស្រីឡែន ថាខ្លួនបានខ្ចីឈ្មោះវុទ្ធីហើយ ថាខ្ចីទៅនោះមួយ ភ្លែត ហើយឈ្មោះយ៉ាក៏បានយកសោរម៉ូតូពីឈ្មោះស្រីឡែន នឹងបាន បើកម៉ូតូជាមួយឈ្មោះតុ នឹងគ្នាពីរនាក់ទៀតដែលមិនស្គាល់អត្តសញ្ញាណចេញបាត់ទៅ ។
ដោយបាត់យូរ ហើយមិនទាន់ឃើញឈ្មោះយ៉ាត្រឡប់ មកវិញ ឈ្មោះស្រីឡែនក៏បានយកទូរសព្ទរបស់ឈ្មោះវុទ្ធី ឆាតទៅឈ្មោះយ៉ា តែឆាតពុំចូលឡើយ ហើយឈ្មោះវុទ្ធីក៏នៅអង្គុយរង់ចាំឈ្មោះយ៉ា រហូតដល់ម៉ោង២៣ជាង នៅ តែមិនទាន់ឃើញឈ្មោះយ៉ាត្រឡប់មក វិញទៀត ខ្លួនក៏សុំឲ្យម្ចាស់ផ្ទះសំណាក់ជូនទៅផ្ទះ និងបានប្រាប់ឪពុកម្ដាយថាគេយកម៉ូតូបាត់ហើយ។
លុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឈ្មោះ សេន សាម៉េត (ត្រូវជាម្ដាយ) បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ។
ក្រោយពីបានទទួលបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានរាយការណ៍មកផ្នែកជំនាញនគរបាលយុត្តិធម៌ បានចុះទៅដល់ទីតាំងកើតហេតុ និងនាំខ្លួន ជនសង្ស័យឈ្មោះស្រីឡែន មកអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្ត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លូនពិតជាបានខ្ចីម៉ូតូពីឈ្មោះវុទ្ធីប្រាកដមែន ហើយបានឱ្យឈ្មោះយ៉ាខ្ចីបន្ត យកទៅបាត់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ ខ្លួននៅអធិកាដ្ឋានបណ្តោះអាសន្នដើម្បីអនុវត្តតាមនីតិវិធី៕










