កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះលេីផ្លូវជាតិលេខ៤

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តមឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅគោលដៅលេីផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាសង្កាត់កន្ទោក​ ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក​ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌបានឲ្យដឹងថាការត្រួតពិនិត្យអាវុធជាតិផ្ទុះនីងបទល្មើសផ្សេងៗទៀតនៅពេលនេះគឺក្នុងគោលបំណងដើម្បីរក្សាបាននូសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ជាបងប្អូនពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។

ហើយដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តមឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងអធិការនគរបាលខណ្ឌទាំង១៤ត្រូវតែអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តមជាប់ជាប្រចាំដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមាន សមត្ថកិច្ចបានឲ្យដឹងថាការចុះត្រួតពិនិត្យនៅពេលនេះគឺមានយានយន្តឆ្លងកាត់សរុបរួមចំនួន ៤៣គ្រឿង ដោយឡែករថយន្តចំនួន​ ៤៣គ្រឿង។

...

ចំពោះការអនុវត្តត្រួតពិនិត្យអាវុធជាតិផ្ទុះនៅពេលនេះសមត្ថកិច្ចពុំរកឃើញនូវបទល្មើសអ្វីនោះទេហើយសមត្ថកិច្ចក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពចរាចរណ៍និងសូមកុំប្រព្រឹត្តនូវអ្វីដែលជាបទល្មើសដែលផ្ទុយនឹងច្បាប់បានកំណត់៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print