ភ្នំពេញ÷ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តមឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅគោលដៅលេីផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាសង្កាត់កន្ទោក ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌបានឲ្យដឹងថាការត្រួតពិនិត្យអាវុធជាតិផ្ទុះនីងបទល្មើសផ្សេងៗទៀតនៅពេលនេះគឺក្នុងគោលបំណងដើម្បីរក្សាបាននូសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ជាបងប្អូនពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។
ហើយដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តមឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងអធិការនគរបាលខណ្ឌទាំង១៤ត្រូវតែអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តមជាប់ជាប្រចាំដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមាន សមត្ថកិច្ចបានឲ្យដឹងថាការចុះត្រួតពិនិត្យនៅពេលនេះគឺមានយានយន្តឆ្លងកាត់សរុបរួមចំនួន ៤៣គ្រឿង ដោយឡែករថយន្តចំនួន ៤៣គ្រឿង។
ចំពោះការអនុវត្តត្រួតពិនិត្យអាវុធជាតិផ្ទុះនៅពេលនេះសមត្ថកិច្ចពុំរកឃើញនូវបទល្មើសអ្វីនោះទេហើយសមត្ថកិច្ចក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពចរាចរណ៍និងសូមកុំប្រព្រឹត្តនូវអ្វីដែលជាបទល្មើសដែលផ្ទុយនឹងច្បាប់បានកំណត់៕
ដោយ÷ចន្ទ លីហ្សា










