តារាសម្តែងកូរ៉េខាងត្បូង Kim Tae Hee លក់គេហដ្ឋានប្រណីត ទទួលបានចំណេញប្រហែល 6 លានដុល្លារ

ចែករំលែក៖

តារាសម្តែងកូរ៉េខាងត្បូង Kim Tae Hee ទទួលបានចំណេញមូលធនប្រហែល 8.54 ពាន់លានវុន (ប្រហែល 6 លានដុល្លារអាមេរិក) ពីការលក់គេហដ្ឋានប្រណីតមួយនៅទីក្រុងសេអ៊ូល ក្នុងតម្លៃ 12.77 ពាន់លានវុន។

 

តាមការរាយការណ៍របស់ The Korea Times ដោយយោងប្រភពឧស្សាហកម្មអចលនទ្រព្យ និងកំណត់ត្រាចុះបញ្ជីពី Supreme Court of Korea កាលពីថ្ងៃអង្គារ គីម បានលក់អាផាតមិនទំហំ 233 ម៉ែត្រការ៉េ នៅក្នុងគម្រោងលំនៅឋានប្រណីត Hannam The Hill កាលពីខែវិច្ឆិកាឆ្នាំមុន។

 

នាងបានទិញអាផាតមិននេះជាប្រាក់សុទ្ធទាំងស្រុង នៅខែសីហា ឆ្នាំ 2018 ក្នុងតម្លៃ 4.23 ពាន់លានវុន។

 

អ្នកទិញត្រូវបានរាយការណ៍ថា គឺលោក Koo Ja Kwan នាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងអគារ Samkoo I&C ដែលត្រូវបានគេស្គាល់ទូលំទូលាយក្នុងប្រទេសកូរ៉េខាងត្បូងដោយរហស្សនាម “Cleaning King”។

 

គម្រោង Hannam The Hill ត្រូវបានសាងសង់បញ្ចប់ក្នុងឆ្នាំ 2011 លើទីតាំងអតីតសាកលវិទ្យាល័យ Dankook នៅខណ្ឌ Yongsan ទីក្រុងសេអ៊ូល ហើយត្រូវបានចាត់ទុកថាជាគម្រោងលំនៅឋានប្រណីតបំផុតមួយក្នុងប្រទេសកូរ៉េខាងត្បូង។

គម្រោងនេះមានអគារចំនួន 32 និងប្រហែល 600 គ្រួសារ ហើយបានទាក់ទាញអ្នកល្បីៗជាច្រើនពីវិស័យកម្សាន្ត និងអាជីវកម្ម។ អ្នករស់នៅល្បីៗរួមមាន RM និង Jimin ពីក្រុម BTS, តារាសម្តែង So Ji Sub និងប្រធានក្រុមហ៊ុន LG Group លោក Koo Kwang Mo។

 

Kim អាយុ 46 ឆ្នាំ និងប្តីរបស់នាង តារាចម្រៀង-អ្នកនិពន្ធបទភ្លេង Rain អាយុ 44 ឆ្នាំ ត្រូវបានគេដាក់ឈ្មោះថាជាតារាកូរ៉េមានទ្រព្យសម្បត្តិអចលនទ្រព្យច្រើនបំផុតក្នុងឆ្នាំ 2020 តាមការរាយការណ៍របស់ South China Morning Post។

 

គូស្វាមីភរិយានេះ ត្រូវបានរាយការណ៍ថាមានទ្រព្យសម្បត្តិអចលនទ្រព្យសរុបប្រហែល 81.4 ពាន់លានវុននៅពេលនោះ។

 

Kim បានចូលវិស័យសម្តែងក្នុងឆ្នាំ 2001 ហើយត្រូវបានគេស្គាល់ច្រើនបំផុតតាមរយៈរឿងភាគទូរទស្សន៍ដូចជា “Stairway to Heaven,” “Love Story in Harvard,” “Iris,” “Yong-pal” និង “Hi Bye, Mama!”

...

 

នាងបានរៀបការជាមួយ Rain ក្នុងឆ្នាំ 2017 ហើយគូស្វាមីភរិយាមានកូនស្រីពីរនាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print