ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ HYUNDAI Starex ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឱ្យបាក់មួយដេីមរាបស្មេីដល់ដី ចំណែករថយន្តរងការខូចខាត។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៤៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បានបេីករថយន្តម៉ាក HYUNDAI Starex
ពាក់ផ្លាកលេខ ភ្នំពេញ 2AD-7689 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏បានបេីករ៉េចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវចំនួនមួយដេីមបណ្ដាលឲ្យបាក់រលំ ចំណែកឯរថយន្ដរងការខូចខាត។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕













