នគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ ២១នាក់ ជាមុខសញ្ញាដែលបានបង្កអសន្តិសុខ ដេញកាប់គ្នា បង្កចលាចលខូចសណ្ដាប់ធ្នាប់សង្គមនិងប្លន់យកម៉ូតូ ចំនួន ៧ករណី

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈនេះថា ក្មេងទំនើង១ក្រុមត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពដោយស្ថានទម្ងន់ទោស។ ពួកគេត្រូវបានកសាងសំណុំរឿងជូនទៅសាលាដំបងខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនីតិវិធី។

មន្ត្រីនគរបាលខេត្តនិយាយថា អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នគរបាល នៃអធិការដ្ឋាននគតបាលក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាប ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនានិងករណីមានស្ថានទម្ងន់ទោស ចំនួន ៧ករណី ឃាត់ខ្លួនសរុបបាន ២១នាក់ (ក្នុងនោះដែរ ៧នាក់ ត្រូវបានឃាត់ខ្លួន ករណីក្មេងទំនើង កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ )៖

១-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-9815 នៅចំណុចភូមិត្រពាំងឈូក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

២-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ កំពង់ចាម 1AF-6240 នៅចំណុចភូមិរកាពប្រាំទី២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

៣-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-4113 នៅចំណុចភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ។

៤-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ូតូចំនួន ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-6159 នៅចំណុចភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២៦ ។

៥-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-8357 នៅចំណុចភូមិ៤ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

៦-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-9478 នៅចំណុចភូមិរកាពប្រាំ២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

៧-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក SCOOPY សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ1LC-9079 នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។

បច្ចុប្បន្ន សមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។ ចំណែកបក្ខពួក៥នាក់ទៀត បានរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញបានបន្តតាមស្វែងរកចាប់ខ្លួនដើម្បីអនុវត្តវិធានការច្បាប់បន្តទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print