សម្តេចតេជោ ហ៊ុន សែន៖ អេ ភូថង ជាដើមទុនធំរបស់កម្ពុជានៅក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ បាន​ចាត់​ទុក​លោក អេ ភូថង ជា​ដើមទុន​ដ៏​ធំ​នៅ​ក្នុងកីឡា​ប្រដាល់​គុន​ខ្មែរ​នា​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បានមាន​ប្រសាសន៍​ថា ៖«ពុក​បាន​ដឹក​នាំ​ប្រទេស​ជាង ៤៧ ឆ្នាំ​ហើយ។ ការ​រីក​ចម្រើន​នៃកីឡា​ប្រដាល់​គុន​ខ្មែរ​មាន​ចំណែក​របស់​ពុកបន្សល់​ទុក។ អេ ភូថង ជា​ដើម​ទុន​ធំ​របស់​កម្ពុជា​នា​ពេល​នោះ​ដើម្បី​កីឡា​ប្រដាល់​ខ្មែរ និង​ទាញ​បរទេសមក​វាយ​នៅ​កម្ពុជា»។

គួរជម្រាបជូនថា​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ២០២៦ បាន​ស្នើ​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ លុប​ចោល​ជា​បណ្តោះអាសន្ន​នូវ​ការ​ពិន័យ​រយៈ​ពេល ៦ ខែ​ដែល​មិន​ឲ្យ​កីឡាករ ម៉ឺន មេឃា និងកីឡាករ អេ អាំម៉ារីនភូថង ឡើង​ប្រកួត ពី​បទ​​មិន​គោរព​វិន័យ និង​បទ​បញ្ជា​របស់​អង្គភាព​ ពី​ព្រោះ​កីឡាករ​ទាំង​ពីរ​នាក់​ជា​ទាហាន​នៅ​មជ្ឈមណ្ឌល​កង​យោធពលខេមរភូមិន្ទ​នៃ​ក្រសួង​ការពារ​ជាតិ។

ទោះ​​ជា​យ៉ាង​ណា ការ​ពិន័យ​នេះ ស្រប​ពេល​ កីឡាករ ម៉ឺន មេឃា ដែល​ជាកូន​ប្រុស​របស់​លោក អេ ភូថង កំពុង​ស្ថិត​នៅ​ប្រទេស​អង់គ្លេស​ដើម្បី​ប្រកួត​នៅ​ទី​នោះ។ ជា​មួយ​គ្នា​នេះ កីឡាករ អេ អាំម៉ារីន ក៏​មាន​ឈ្មោះ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កុម្ភៈ​នេះ នៅ​ខេត្ត​រតនគិរី។

...

ដោយឡែក​សហព័ន្ធ​​កីឡា​ប្រដាល់​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ ២០២៦ បានសេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​ពីការលុប​ចោល​ការ​ពិន័យ​លើ​កីឡាករ​ទាំង​ពីរនាក់។
សូម​បញ្ជាក់​ថា លោក អេ ភូថង បានលះ​បង់​គ្រប់​យ៉ាង​ដើម្បី​កីឡា​ប្រដាល់​គុន​ខ្មែរតាំង​ពីកុមារភាព។ លោក​ជា​អតីត​កីឡា​ប្រដាល់​គុន​ខ្មែរ​ដ៏​ឆ្នើម​ម្នាក់​លើ​ឆាក​អន្តរជាតិ​ក្នុង​រយៈ​ពេល​ប្រមាណ​ ២០ ឆ្នាំ​ មុន​ពេល​លោក​ចូល​និវត្តន៍​ និង​បាន​ក្លាយ​ជា​គ្រូ​បង្ហាត់។ កូន​ប្រុស​របស់​លោក​ ២ នាក់ និង​កូន​ស្រី១​នាក់​ក៏​​បាន​ក្លាយ​ជា​អ្នក​ប្រដាល់​ដ៏​ល្បី​ល្បាញ ហើយ​ភរិយារបស់​លោក​ក៏​ចូល​ស៊ុប​ក្នុង​កីឡា​ប្រដាល់​ដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print