រថយន្តRange Rover បើកបុកឡំប្រឺតារងការខូចខាតភាគីទាំងពីរសម្របសម្រួលគ្នាជាងពីរម៉ោងនៅមិនទាន់ត្រូវគ្នា!

ចែករំលែក៖

ភ្នំពេញ÷ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Range Rover បើកបុកម៉ូតូកង់បីឥណ្ឌារងការខូចខាតប៉ុន្តែភាគីទាំងពីដោះស្រាយមិនត្រូវគ្នាអស់រយះពេលជាង២ម៉ោង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩ និង ២០ នាទីថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរវត្តទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តបង្ករ ម៉ាកRange Rover ពាក់ស្លាកលេខភ្នំពេញ2AE-6789 បើកមកបុកជាមួយម៉ូតូកង់បីឥណ្ឌាពាក់ស្លាកលេខកំពង់ស្ពឺ1Z-1187 ផ្នែកខាងក្រោយបណ្តាលរងការខូចខាត ក្រាយកើតហេតុម្ចាស់កង់បីទាសំណងថ្លៃជួសជុលអស់២រទៅ៣រយដុល្លារប៉ុន្តែ ភាគីខាងម្ចាស់រថយន្តឲ្យតែ ៥០ ដុល្លារ ទើបមិនត្រូវគ្នាហើយដោយភាគីទាំងពីរសម្រសបសម្រួលគ្នាជាងពីរម៉ោងនៅមិនទាន់ត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកវាស់វែង។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print