រថយន្ដ TOYOTA ALPHARDមួយគ្រឿងបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាក TOYOTA ALPHARDមួយគ្រឿងក្នុងល្បឿនលឿន​ និងមិនប្រយ័ត្ត​ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់មួយកង់ចំណែករថយន្តខូចខាតមួយកំណើតមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ៣១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកTOYOTA ALPHARD ពណ៌សមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2CE-0879 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរតែកុងរថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print