ខេត្តកណ្តាល៖ សត្វព្រៃមានសត្វអណ្តើក និងពស់ជិត៤០០គីឡូក្រាម ត្រូវកម្លាំងមន្ដ្រីគយប្រចាំច្រកទ្វារជ្រៃធំបើកប្រតិបត្តិចុះបង្ក្រាបបាន ខណៈកំពុងដឹកជញ្ជូន កាលពីយប់ថ្ងៃទី១៤ កញ្ញា ២០១៤ ស្ថិតនៅផ្លូវជាតិលេខ២១បេ ត្រង់ចំណុចស្ពានទី៧៣ ក្នុងភូមិលេខ៥ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពឱ្យដឹងថា រថយន្តខាងលើដែលឃាត់បានម៉ាកនីស្សាន់ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ២E-៥៧០៣ និងឈ្មួញមិនត្រូវស្គាល់នោះទេ បានរត់គេចខ្លួនបាត់ ។
ប្រភពបន្តថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ មន្ត្រីនៃអង្គការសហព័ន្ធមិត្តសត្វព្រៃ សហការជាមួយក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃ បានចុះមកទទួលទៅដោះលែងក្នុងតំបន់ព្រៃបឹងធម្មជាតិ នៅព្រឹកថ្ងៃទី១៦ កញ្ញា ស្អែក ៕
ដោយ៖ សហការី
...