​ជម្លោះមជ្ឈិមបូព៌ា​! តម្លៃប្រេងអន្តរជាតិហក់ឡើងខ្លាំង​ជិត ១០ដុល្លារ

ចែករំលែក៖

សេដ្ឋកិច្ច​អន្តរជាតិ​៖​ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាននិយាយថា​ តម្លៃប្រេងអន្តរជាតិ​ បាន​​ហក់ឡើងខ្លាំងជិត​ ១០ដុល្លារ ​ពេលបើកការជួញដូរ​លើទីផ្សារអាស៊ី​ នាព្រឹកថ្ងៃចន្ទ (២ មីនា)នេះ ដោយសារតែជម្លោះមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយ​អ៊ីស្រាអែល និងអាមេរិករួមដៃគ្នាវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ ដែលបង្កការវាយបកសងសឹក​ខ្លាំង និងប៉ះពាល់ដល់លំហូរប្រេងចេញពីតំបន់។

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បាន​ហក់ឡើងដល់ ៨២,៣៧ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែមករា ឆ្នាំ ២០២៥ ប៉ុន្តែថយចុះមកវិញត្រឹម ៧៨,២៤/បារ៉ែល គិតត្រឹមម៉ោងជិត ៩ ព្រឹក នៅទីក្រុងហុងកុង។ យ៉ាងណាមិញ ធៀបនឹង​តម្លៃបិទការជួញដូរកាលពីថ្ងៃសុក្រ តម្លៃប្រេងដដែល​បាន​កើនឡើង ៥,៣៧ ដុល្លារ ឬ ៧,៣៧%។ ​

ដោយឡែកតម្លៃប្រេងឆៅអាមេរិក​វិញ West (Texas Intermediate) បាន​កើន​ឡើងប្រមាណ ៤,៦៦ ឬ ៦,៩៥% ដល់ ៧១,៦៨ ដុល្លារ/បារ៉ែល បន្ទាប់ពីហក់ដល់ ៧៥,៣៣ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែមិថុនា ពេលបើកការជួញដូរ។

ការកើនឡើងនេះកើតឡើងដោយសារតែជម្លោះមជ្ឈិមបូព៌ា។ អ៊ីស្រាអែល និងអាមេរិក​បើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹ​ងអ៊ីរ៉ង់ ដោយសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei។ អ៊ីរ៉ង់បាន​ប្ដេជ្ញាសងសឹកលើសត្រូវ ដោយវាយប្រហារយ៉ាងសណ្ធឹកលើអ៊ីស្រាអែល​ និង​លើទីតាំងយោធារបស់អាមេរិក​ស្ទើរគ្រប់ប្រទេសនៅមជ្ឈិមបូព៌ា។

ជម្លោះនេះ​កំពុងបង្កការរំខានដល់នាំចេញប្រេងកាត់តាមច្រកសមុទ្រ​ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រហែល ២០% នៃការផ្គត់ផ្គង់របស់សកលលោក។ កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បាន​ប្រកាសបិទច្រកទឹកដ៏សំខាន់មួយ​នេះ ខណៈក្រុមហ៊ុនប្រេង និងដឹកប្រេងជាច្រើនរួចហើយ បាន​ប្រកាសពីការផ្អាកធ្វើនាវាចរណ៍ ដោយសារតែកង្វល់សុវត្ថិភាព។ រ៉យទ័របានរាយការណ៍ថា នាវាជាង ២០០ គ្រឿង រួមទាំងនាវាដឹកប្រេង និងឧស្ម័នធម្មជាតិពង្រាវ បាន​ផ្អាកការធ្វើនាវាចរណ៍គិតត្រឹមថ្ងៃអាទិត្យ។ ​

...

ការគំរាមកំហែងផ្នែកផ្គត់ផ្គង់កំពុងកើនឡើងខ្លាំង ដោយអ្នកជំនាញពីធនាគារអាមេរិក​ Citi បាន​ព្យាករថា តម្លៃប្រេងអន្តរជាតិអាចនឹង​ហក់ដល់ចន្លោះ ៨០-៩០ ដុល្លារ/បារ៉ែល ក្នុងសប្ដាហ៍នេះ ស្របពេលដែល​អ្នកទៀតលើកឡើងពីលទ្ធភាពតម្លៃលើស ១០០ ដុល្លារ/បារ៉ែល ប្រសិនបើការបិទច្រក Hormuz បន្តអូសបន្លាយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print