នគរបាលឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ករណីវះកាបូបលុយ​អ្នកមកទស្សនាការប្រគំតន្ត្រី យកអស់ជិត១ពាន់ដុល្លារ​

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលសង្កាត់ទន្លេបាសាក់សហការ​ជាមួយ​ជន​រង​គ្រោះ​ឃាត់​ខ្លួន​ប្ដី​ប្រពន្ធ​២នាក់ ពាក់​ព័​ន្ធ​ករណី​វះ​កាបូប​លុយនៅ​ទីប្រជុំជន​តាម​ផ្សារ​រាត្រី​ ឬ​ការ​ការ​ប្រគុំ​តន្ត្រី​ ។ ពេល​នេះ​ជនសង្ស័យត្រូវបាន​​​ឃាត់ខ្លួន​បញ្ជូន​មកកាន់​ប៉ុស្តិ៍​នគរបាល ដើម្បី​សាកសួរ​ ។

ហេតុការណ៍ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើលកើតឡើង​កាលពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែ មីនា ឆ្នាំ ២០២៦​នៅ​ចំណុច​ការ​ប្រគុំ​តន្ត្រី​កោះ​ពេជ្រ ក្រុម​៧៨​ម​ស្ថិត​នៅ​ភូមិ​១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង សត្យា ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ ​ទ្រព្យសម្បត្តិដែលបាត់​រួមមាន​លុយ​ដុល្លា​រ​៨០០ដុល្លា​រ និង​ប្រាក់​រៀល​ចំនួន ៦០​ម៉ឺនរៀល​​​ជាង​ បាន​ដាក់ក្នុងកាបូបលុយ​ ។ បន្ទាប់ពីកើតហេតុ ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ដែល​បន្លំ​លួច​កាបូប​របស់​គាត់​ដែល​កើតហេតុ​ចាប់តាំងពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០១ ខែ មីនា ឆ្នាំ ២០២៦​នៅ​ចំណុច​គល់​ស្ពាន​ភ្លោះ​កោះ​ពេជ្រ ។

​តាម​ប្រភព​ព័​ត៍​មានបាន​ឱ្យដឹង​ថា​ សមត្ចកិច្ច​បាន​ឃាត់​ខ្លួនជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ ក្នុងនោះប្រពន្ធ​ឈ្មោះ ជា ស្រីម៉ី អាយុ ៣២​ឆ្នាំ ​និង​ប្ដី​ឈ្មោះ វីត អាយុ ៣៦​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​អូ​រអណ្ដូង សង្កាត់គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ត្រូវបាន​ឃាត់ខ្លួន​ពី​បទ​លួច​(​វះ​កាបូប​យក​លុយ​ជិត​១​ពាន់​ដុល្លា​និង​លុយ​ក្រដាសប្រាក់​រៀល​៦០​ម៉ឺន​រៀល​ជាង)។

តាមប្រភពព័ត៌មានបាន​ឱ្យដឹងថា ​មុន​ពេល​កើតហេតុ កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០១ ខែ មីនា ឆ្នាំ ២០២៦ ​ជន​រង​គ្រោះ​បាន​ចូល​ទៅ​កន្លែង​ប្រគំ​តន្ត្រី​នៅ​កោះ​ពេជ្រ​ ហើយ​មាន​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​បន្លំរូត​កាបូបស្ពាយណ៌ខ្មៅ​ចំហៀង​លួច​យក​លុយ​ក្នុង​កាបូប​អស់​ចំនួន​៨០០​ដុល្លា​រ និង​លុយ​ខ្មែរ​ចំនួន៦៥​ម៉ឺ​ន​រៀល រួច​​គេចខ្លួន​បាត់​ ហើយ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ បណ្ដឹង​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ខាង លើ ។

លុះដល់វេលា​​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​ សមត្ថ​កិច្ចសហការ​ជាមួយ​ជន​រង​គ្រោះ​ឃាត់​ខ្លួន និង​បង្ក្រាប​ជនសង្ស័យ​បាន​នៅ​បរិ​វ​វេន​កោះ​ពេជ្រ​ដែល​កំពុង​ដើរ​រក​លួច​សម្ភារ​:ប្រជា​​ពលរដ្ឋ​ដែល​ចូល​មើល​ការ​ប្រគំ​តន្ត្រី​ក្នុង​បរិ​វេណ​កោះ​ពេជ្រ​យក​មក​សាកសួរ។

...

ក្នុង​នោះ​សមត្ថកិច្ច​បាន​ដកហូត​​លុយ​របស់​ជន​រង​គ្រោះ​ដែល​បាត់បង់​ពី​ជនសង្ស័យ ​ប្រគល់​ឱ្យជន​រង​គ្រោះ​វិញ​ រីឯ​ជនសង្ស័យ​២​នាក់​ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ សាក​សួរនាំ រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print