ភ្នំពេញ ៖ នគរបាលសង្កាត់ទន្លេបាសាក់សហការជាមួយជនរងគ្រោះឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ ពាក់ព័ន្ធករណីវះកាបូបលុយនៅទីប្រជុំជនតាមផ្សាររាត្រី ឬការការប្រគុំតន្ត្រី ។ ពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១ ខែ មីនា ឆ្នាំ ២០២៦នៅចំណុចការប្រគុំតន្ត្រីកោះពេជ្រ ក្រុម៧៨មស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឡុង សត្យា ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ទ្រព្យសម្បត្តិដែលបាត់រួមមានលុយដុល្លារ៨០០ដុល្លារ និងប្រាក់រៀលចំនួន ៦០ម៉ឺនរៀលជាង បានដាក់ក្នុងកាបូបលុយ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យដែលបន្លំលួចកាបូបរបស់គាត់ដែលកើតហេតុចាប់តាំងពីម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០១ ខែ មីនា ឆ្នាំ ២០២៦នៅចំណុចគល់ស្ពានភ្លោះកោះពេជ្រ ។
តាមប្រភពព័ត៍មានបានឱ្យដឹងថា សមត្ចកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដីប្រពន្ធ ក្នុងនោះប្រពន្ធឈ្មោះ ជា ស្រីម៉ី អាយុ ៣២ឆ្នាំ និងប្ដីឈ្មោះ វីត អាយុ ៣៦ឆ្នាំ ។ ជនសង្ស័យទាំង២នាក់មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញត្រូវបានឃាត់ខ្លួនពីបទលួច(វះកាបូបយកលុយជិត១ពាន់ដុល្លានិងលុយក្រដាសប្រាក់រៀល៦០ម៉ឺនរៀលជាង)។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ កាលវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០១ ខែ មីនា ឆ្នាំ ២០២៦ ជនរងគ្រោះបានចូលទៅកន្លែងប្រគំតន្ត្រីនៅកោះពេជ្រ ហើយមានជនសង្ស័យ២នាក់ប្ដីប្រពន្ធបន្លំរូតកាបូបស្ពាយណ៌ខ្មៅចំហៀងលួចយកលុយក្នុងកាបូបអស់ចំនួន៨០០ដុល្លារ និងលុយខ្មែរចំនួន៦៥ម៉ឺនរៀល រួចគេចខ្លួនបាត់ ហើយជនរងគ្រោះបានមកដាក់ពាក្យ បណ្ដឹងសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យខាង លើ ។
លុះដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល សមត្ថកិច្ចសហការជាមួយជនរងគ្រោះឃាត់ខ្លួន និងបង្ក្រាបជនសង្ស័យបាននៅបរិវវេនកោះពេជ្រដែលកំពុងដើររកលួចសម្ភារ:ប្រជាពលរដ្ឋដែលចូលមើលការប្រគំតន្ត្រីក្នុងបរិវេណកោះពេជ្រយកមកសាកសួរ។
ក្នុងនោះសមត្ថកិច្ចបានដកហូតលុយរបស់ជនរងគ្រោះដែលបាត់បង់ពីជនសង្ស័យ ប្រគល់ឱ្យជនរងគ្រោះវិញ រីឯជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សាកសួរនាំ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕










