ភ្នំពេញ៖ កម្លាំងចម្រុះរាជធានីភ្នំពេញ រួមជាមួយគណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះធ្វើរដ្ឋបាល អគារ THE PEAK I នៅ ផ្លូវ វិថីសម្តេចហ៊ុនសែន ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីម្សិលមិញ ដោយឃាត់ខ្លួនជនបរទេស៧នាក់ ស្រី១នាក់ សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
តាមអាជ្ញាធរបានឱ្យដឹងថា កម្លាំងដឹកនាំដោយលោក ឯក ឃុនឌឿន អភិបាលរងសាលារាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ទុង រងនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើរដ្ឋបាលអគារខាងលើ ពិនិត្យនៅជាន់ទី៥២ បន្ទប់លេខ៥២-១៤ រកឃើញឧបករណ៍ គ្រឿងបំពាក់ កុំព្យូទ័រ ឃាត់ខ្លួនជនបរទេស៧នាក់ ស្រី១នាក់ សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្រោយពិនិត្យឆែកឆេររួច បន្ទប់ខាងលើត្រូវបានបិទឃ្លុំ នាំមនុស្សទាំង៧នាក់ និងសម្ភារៈ ទៅសាកសួរនៅផ្នែកជំនាញ ទៅតាមនីតិវិធី៕
...
ដោយ៖ ជ្រោយពេជ្រ










