ប៉ូលិសស្រុកស្អាងចាប់បានពិរុទ្ធជនម្នាក់ ក្រោយពលរដ្ឋរាយការណ៍ថា ជាក្រុមជួញដូរ ចែកចាយគ្រឿងញៀនយ៉ាងសកម្ម

ចែករំលែក៖

ខេត្តកណ្តាល÷ នៅថ្ងៃទី១ ខែ​មីនា ឆ្នាំ២០២៦ វេលាម៉ោង១៨៖៣០នាទី នៅចំណុចភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល​ ដោយទទួលបានពត៌មានរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន AppNoDrug លេខ៥៧៣៨ ចុះថ្ងៃទី១០ ខែកុម្ភៈ ​ឆ្នាំ​២០២៥ បងខ្ញុំសុំរាយការណ៍ព័ត៌មាន ស្ថិត​ក្នុង​ភូមិ​គោក​អណ្ដែត​ ឃុំស្អាង​ភ្នំ​ ស្រុកស្អាង ខេត្តកណ្ដាល​ អំពីបញ្ហា​មានអ្នកលក់​និងអ្នកចែកចាយគ្រឿងញៀននៅក្នុងភូមិយូរហេីយតែមិនមានប៉ូលីសចុះទៅអន្តរាគមន៍ទេហេីយបុគ្គលនោះធ្លាប់ជាប់ពន្ធនាគារមួយទាំងពីរដងហេីយ។ បុគ្គលនោះខ្ញុំស្គាល់តែឈ្មោះហៅក្រៅឈ្មោះ(បងលេ)មេធំបន្ទាប់មកឈ្មោះមៃនិងវីរៈអ្នកចែកចាយបន្តយ៉ាងសកម្មសូមបញ្ចាក់ថាបុគ្គល​ ៣នាក់ខាងលេីនេះ បានជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅភូមិគោកសណ្ដែតឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាល។

សូមបងប៉ូលីសជួយធ្វេីអន្តរាគមន៍ផងព្រោះបញ្ហានៅក្នុងភូមិនោះរញ៉េរញៃណាស់។អនាធិបតេយ្យបេីបងមិនជឿបងចុះទៅស៊េីបមេីលទៅនឹងដឹងច្បាស់ការពិតហេីយ។ ក្រោយទទួលបានពត៌មានកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ស្អាងភ្នំ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន​ ចាប់បាន០១នាក់​ ភេទប្រុស​ ឈ្មោះ​ រ៉ាត់​ ម៉ាឡា​ (ហៅឡាលេ) ភេទ​ ប្រុស​ អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ពិរុទ្ធជននេះមានដីកាចំនួន២សន្លឹក៖ *១.ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ​ ៦២២ ដកបចខ ចុះថ្ងៃទី៣០ ខែកញ្ញា​ឆ្នាំ២០២២ ចេញដោយលោក ជា​ សុខហៀង ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តកណ្ដាល​។ត្រូវចោទពីបទ​ ៖​ជួញដូរដោយ​ខុសច្បាប់​នូវសារធាតុញៀន​។ប្រព្រឹត្តនៅចំណុចក្នុងភូមិ​តានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៥ ខែសីហា​ឆ្នាំ២០២២។ និង*២.ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ​ ១៣៤៩ ចខ/ច ចុះថ្ងៃទី៤ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ចេញដោយលោក សោ​ សុតា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្ដាល​។ត្រូវចោទពីបទ​ ៖​ជួញដូរដោយ​ខុសច្បាប់​នូវសារធាតុញៀន​។ប្រព្រឹត្តនៅចំណុចភូមិ​គោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែឧសភា​​​ឆ្នាំ២០២៤។

ចំពោះជនសង្ស័យឈ្មោះមៃនិងវីរៈសមត្ថកិច្ចយេីងនិងធ្វេីការស្រាវជ្រាវដេីម្បីអនុវត្តបន្ត។

...

បច្ចុប្បន្នជនត្រូវចោទរូបនេះត្រូវបានបញ្ជូនមមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងអនុវត្តតាមនិតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print